យកធ្វើម្ហូបរាល់ថ្ងៃមិនចាប់អារម្មណ៍ថាមើមខ្ទឹមសមានប្រសិទ្ធិភាពខ្ពស់ព្យាបាលជំងឺច្រើនមុខចឹងសោះ

0
66

យកធ្វើម្ហូបរាល់ថ្ងៃមិនចាប់អារម្មណ៍ថាមើមខ្ទឹមសមានប្រសិទ្ធិភាពខ្ពស់ព្យាបាលជំងឺច្រើនមុខចឹងសោះ

លក្ខណៈពិសេស​បំផុត​របស់​ខ្ទឹមស គឺ​វា​ជួយ​ទប់ស្កាត់ និង​ព្យាបាល ជំងឺ​ច្រើន​មុខ ពិសេស​គឺ បេះដូង និង​សរសៃឈាម​។ ទន្ទឹម​នោះ វា​ពិតជា​មាន​ប្រសិទ្ធភាព​ក្នុង​ការព្យាបាល​ជំងឺ​សម្ពាធ​ឈាម​ខ្ពស់ កូឡេស​ស្តេ​រ៉ូល​ខ្ពស់​… ។​

​ខ្ទឹមស​ល្អ​ចំពោះ​សុខភាព ព្រោះ​វា​ផលិត​ចេញ​សារធាតុ​គីមី​ម្យ៉ាង​ហៅថា allicin -​ដែល​ធ្វើឲ្យ​វា​មាន​ក្លិន​ពិសេស​របស់​វា ។​ដូច​ពោល​ខាងលើ​បញ្ហា​ស្ថិត​នៅត្រង់​វិធី​ផ្សំ ឬ​ប្រើប្រាស់​វា ។ អ្នក​ដែល​ឮ​ទេ​ថា គេ​ប្រើ​ខ្ទឹម​ស ដូច​ជា​ស្ករ​កៅស៊ូ​នោះ​? ក្បួន​បុរាណ​ចិន គឺ​ទូន្មាន​ឲ្យ​មនុស្ស​យក​វា​បៀម ១​កំពឹស​រៀង​រាល់​ពេល​ភ្ញាក់​ពី​ដំណេក -​ប្រៀប​ដូច​ស្ករ​គ្រាប់​ក្នុង​រយៈពេល​ប្រមាណ ៣០​នាទី ។​

​វិធី​នេះ​ត្រូវបាន​គ្រូឱសថបុរាណ​ចិន​ពន្យល់ថា ៖ ធ្វើបែបនេះ​ជាតិ​ថ្នាំ​មាន​ក្នុង​ខ្ទឹមស នឹង​ជ្រាបចូល​រាងកាយ​របស់​យើង​តាម​ក្រពេញទឹកមាត់ ហើយ​វា​ប្រមូល​ដោយ​សន្សឹមៗ ។ យ៉ាងនេះ​ប្រសិទ្ធភាព​នៃ​ខ្ទឹម​ស ត្រូវបាន​ប្រើប្រាស់​យ៉ាង​អស់​លទ្ធភាព ហើយ​ពុំ​ត្រូវ​ធ្វើឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​យើង “​ពិបាក​ទទួល​” ។​ក្រោយមក​អ្នក​ដុស​ធ្មេញ រួច​ពិសារ​កាហ្វេ​១​កែវ ក្លិន​ខ្ទឹមស​នឹង​រលាយបាត់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here