ធុញស្ទះផ្លូវរាល់ថ្ងៃពេក បុរស IT ម្នាក់ Hack ទូរទស្សន៍ផ្សាយពាណិជ្ជកម្មដាក់រឿងសុិចផ្អើលពេញក្រុង

0
412

ធុញស្ទះផ្លូវរាល់ថ្ងៃពេក បុរស IT ម្នាក់ Hack ទូរទស្សន៍ផ្សាយពាណិជ្ជកម្មដាក់រឿងសុិចផ្អើលពេញក្រុង

បុរស​ IT វ័យ​ ២៤ ឆ្នាំ​មួយ​រូប​ដែល​មាន​មុខ​ជំនាញ​ជា​អ្នក​វិភាគ​ ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​សារ​ Hack ផ្ទាំង​ទូរទស្សន៍​យក្ស​ដើម្បី​ចាក់​រឿង​អាស​អាភាស​​ផ្សាយ​ទៅ​កាន់​មនុស្ស​រាប់​ពាន់​នាក់​ដែល​ជាប់​គាំង​​ចរាចរ​នៅ​ទីក្រុង​ហ្សាកាតា​ ប្រទេស​ឥណ្ឌូណេស៊ី។

ការ​រាយការណ៍​ឲ្យ​ដឹង​ថា​អ្នក​ធ្វើ​ដំណើរ​បាន​សម្ដែង​អារម្មណ៍​ហួស​ចិត្ត​ខ្លាំង​ បន្ទាប់​ពី​ឃើញ​​រឿង​អាសអាភាស​ចាក់​ផ្សាយ​ជា​សាធារណៈ​បែប​នេះ។ រូបភាព​ពី​ហេតុការណ៍​នេះ​ត្រូវ​បាន​ចែក​ចាយ​​តៗ​គ្នា​ពេញ​បណ្ដាញ​ទំនាក់​ទំនង​សង្គម។ បុរស​ IT បាន​អះអាង​ថា​ធ្វើ​រឿង​នេះ​ឡើង​ដោយ​ខ្លួន​គាត់​​​ម្នាក់​ឯង​មិន​មាន​បក្ស​ពួក​ដទៃ​ឡើយ​ ហើយ​គាត់​អាច​ Hack ផ្ទាំង​ទូរទស្សន៍​បាន​ដោយ​សារ​ឃើញ​ព័ត៌មាន​​ Login ​បង្ហាញ​លើ​ផ្ទាំង​ទូរទស្សន៍។បើ​តាម​ផ្លូវ​ច្បាប់​ទង្វើ​របស់​បុរស​ IT ខាង​លើ​អាច​ឲ្យ​គាត់​ត្រូវ​ប្រឈម​មុខ​នឹង​ការ​​ឃុំ​ឃាំង​រយៈ​ពេល​ ៦ ឆ្នាំ​ ឬ​ អាច​​ដល់​ ១២ ឆ្នាំ​ ឯ​ណោះ៕​​​​​

ប្រភព៖ sabay news ប្រែ​សម្រួល៖ សុខហេង

LEAVE A REPLY

Please enter your comment!
Please enter your name here