បុកគ្នាពេញទំហឹងក្រឡាប់ជាច្រើនត្រលប់គៀបមនុស្សជាប់ក្នុងរថយន្ត

0
178

បុកគ្នាពេញទំហឹងក្រឡាប់ជាច្រើនត្រលប់គៀបមនុស្សជាប់ក្នុងរថយន្ត

កាលពីវេលាម៉ោង ០២:២៥នាទីរំលងអាធាត្រ ឈានចូលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៦៥-១៦៦ ស្ថិតនៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រថយន្តធុនធំ១គ្រឿង ម៉ាក GRANSTO ពណ៌ស ផ្លាកលេខភ្នំពេញ 3E-0402 មិនទាន់ស្គាល់អត្តសញ្ញាណអ្នកបើកបរ មានទិសដៅពីខេត្តព្រះសីហនុ ទៅភ្នំពេញ ដល់ចំណុចខាងលើ បានរ៉េចង្កូតមកខាងស្តាំធ្លាក់ផ្លូវ ហើយបួងចង្កូតមកវិញ បានជ្រុលមកខាងឆ្វេងដៃក្រឡាប់តែម្តង ខណៈពេលនោះមានរថយន្ត ១គ្រឿងម៉ាក STAREX ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ 2A-7737 ដែលមានទិសដៅផ្ទុយគ្នា បានបុកតែម្តង អ្នកបើកបរឈ្មោះ មឺន សុខជា មានទីលំនៅភូមិបានគៀប ឃុំដងពែង ស្រុកស្រៃអំបិល ខេត្តកោះកុង និង អ្នករួមដំណើរចំនួន ១នាក់។

គ្រោះថ្នាក់នេះ បណ្ដាលរងរបួស ចំនួន ១នាក់ :
១.ឈ្មោះ មឺន សុខជា អ្នកបើកបររថយន្ត STAREX របួសមធ្យម បានបញ្ជូនមកព្យាបាលនៅគ្លីនិចឯកជនលិ គឹមឌី វាលរេញ។
រថយន្តទាំង ២គ្រឿង បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ។

LEAVE A REPLY

Please enter your comment!
Please enter your name here