លោក អ៊ិត សំហេង ថាពលករដែលទៅធ្វើការនៅក្រៅប្រទេសទាំងអស់គឺជា វីរជនរបស់ជាតិ ដែលបានបញ្ជូនប្រាក់មកកាន់មាតុភូមិជាង ២.៣ពាន់លានដុល្លារជារៀងរាល់ឆ្នាំ

0
67

លោក អ៊ិត សំហេង ថាពលករដែលទៅធ្វើការនៅក្រៅប្រទេសទាំងអស់គឺជា វីរជនរបស់ជាតិ ដែលបានបញ្ជូនប្រាក់មកកាន់មាតុភូមិជាង ២.៣ពាន់លានដុល្លារជារៀងរាល់ឆ្នាំ

រដ្ឋាភិបាល លើកឡើងថា ពលរដ្ឋដែលធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសគឺជាវីរជនដែលបានផ្ដល់ប្រយោជន៍ដល់ជាតិជាច្រើន ។

ក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី៩ ខែឧសភា ម្សិលមិញ អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលបានលើកឡើងថា កម្ពុជាកំពុងបណ្ដុះបណ្ដាលពលករខ្លួនពីកម្លាំងពលកម្មដែលប្រើកម្លាំងបាយទៅជាពលកម្មជំនាញ ដែលធ្វើឲ្យមានប្រៀបលើទីផ្សារការងារទូទៅ។

សេចក្ដីថ្លែងការណ៍នោះក៏បានដកស្រង់ប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង ថាពលករដែលទៅធ្វើការនៅក្រៅប្រទេសទាំងអស់គឺជា វីរជនរបស់ជាតិ ដែលបានបញ្ជូនប្រាក់មកកាន់មាតុភូមិជាង ២.៣ពាន់លានដុល្លារជារៀងរាល់ឆ្នាំ និងបានធ្វើឲ្យកម្ពុជាមានការរីកចំរើន និងសន្តិភាព ជាមួយរដ្ឋាភិបាលដូចសព្វថ្ងៃ។

ក្នុងសេចក្ដីថ្លែងការណ៍នោះសរសេរថា៖ «នៅក្នុងបរិបទនេះ រាជរដ្ឋាភិបាល បាននិងកំពុងប្រឹងប្រែង ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាមិត្តជាច្រើន ដើម្បីបង្កភាពងាយស្រួលទាំងផ្នែកច្បាប់ បច្ចេកទេស សមត្ថភាព និងលក្ខខណ្ឌផ្សេងៗទៀត សម្រាប់ផលប្រយោជន៍ និងសិទ្ធិរបស់ពលករខ្មែរ ដែលលោកកំពុងបំពេញការងារនៅឯក្រៅប្រទេស»។

បើតាមរដ្ឋាភិបាល បច្ចុប្បន្ន កម្ពុជាមានពលករចំណាកស្រុកជាង១លាន ២សែននាក់ ដែលទៅធ្វើការនៅក្រៅប្រទេសដែលរួមមាន ប្រទេស កូរ៉េ ជប៉ុន ថៃ ម៉ាឡេស៊ី សិង្ហបុរី ហុងកុង ជាដើម។

នាពេលថ្មីនេះ រដ្ឋាភិបាលទើបតែតែបានចុះកិច្ចព្រមព្រៀងបញ្ជូនពលករទៅប្រទេសមួយចំនួននៅតំបន់អារ៉ាប់ដែលរួមមាន ប្រទេស គុយវ៉ែត កាតា និងអារ៉ាប៊ីសាអ៊ូឌីត បើទោះបីអ្នកធ្វើការផ្នែកសិទ្ធិការងារលើកឡើងពីការរំលោភសិទ្ធិពលករក្នុងប្រទេសអារ៉ាប់ទាំងនេះក្ដី៕VOD

LEAVE A REPLY

Please enter your comment!
Please enter your name here