ត្រី Paranhasក្នុងបឹងព្រៃអាម៉ាហ្សូន អាចមានសមត្ថភាពស៊ីគោមួយក្បាលសល់តែឆ្អឹងដោយប្រើពេលតែ១០នាទីប៉ុណ្ណោះ

0
58

ត្រី Paranhasក្នុងបឹងព្រៃអាម៉ាហ្សូន អាចមានសមត្ថភាពស៊ីគោមួយក្បាលសល់តែឆ្អឹងដោយប្រើពេលតែ១០នាទីប៉ុណ្ណោះ

ព្រៃអាម៉ាហ្សូន(Amazon region) ស្ថិតនៅក្នុងប្រទេសប្រេសុិល វាជាតំបន់ដែលគ្រប់ដណ្តប់ទៅដោយព្រៃក្រាស់ខ្មឹកដែលអ្នកវិទ្យាសាស្រ្តបានចាត់ទុកថាជាទីកន្លែងមួយអាចងាយនឹងបង្កការគ្រោះថ្នាក់មនុស្សដែលមិនស្គាល់ទីតាំង និងភូមិសាស្ត្រច្បាស់។

ដូចលោកអ្នកបានដឹងស្រាប់ហើយ តំបន់ព្រៃអាម៉ាហ្សូនសំបូរទៅសត្វអសិរពិសជាច្រើនទាំងនៅលើគោក និងក្នុងទឹក ដែលមានដូចជាពស់យក្ស(Anacoda) ក្រពើ និងត្រីស៊ីមនុស្សជាដើម។ តាមការស្រាវជ្រាវរបស់លោកRoosevelt នៅឆ្នាំ 1912 លោករូសសេវែលបានធ្វើបេសកកម្មមួយចុះទៅក្រោម “ទន្លេដ៏អាថ៌កំបាំង” យ៉ាងជ្រៅនៅក្នុងអាងអាម៉ាហ្សូន។ ការធ្វើដំណើរបានចាប់ផ្ដើមជាមួយមនុស្ស 19 នាក់ប៉ុន្តែមានតែ 16 នាក់ប៉ុណ្ណោះដែលត្រឡប់មកវិញ។ វាពិតជាមានមូលហេតុរបស់វា។

Roosevelt បានរងរបួសខ្វះម្ហូបអាហារអស់កម្លាំងលង់ទឹក … សូម្បីតែនៅពេលដែល Roosevelt បានវិលត្រឡប់មកគាត់មានស្ថានភាពធ្ងន់ធ្ងរនៅពេលដែលរបួសជើងរបស់គាត់កំពុងបង្ហាញសញ្ញានៃការឆ្លងមេរោគធ្ងន់ធ្ងរ។ តាមការរៀបរាប់របស់លោក និងមិត្តភក្តិដែលនៅរស់បានប្រាប់ថា អ្នកដែលស្លាប់គឺដោយសារចុះក្នុងទឹកល្អាងដែលមានត្រីចម្លែកឈ្មោះថា Paranhas ជាត្រីមួយប្រភេទដែលមានធ្មេញតូចល្អិតៗ ដូចត្រីឆ្លាមបានខាំស៊ីគ្មានសល់សាច់មួយដុំ។

ការស្រាវជ្រាវនៅតែបន្តនៅក្នុងព្រៃអាម៉ាហ្សូន រហូតទើបដឹងថាត្រីប្រភេទនេះជាគ្រោះថ្នាក់បំផុតលើលោក ដោយគេបានធ្វើពិសោធន៍យកគោមួយទៅដាក់ចូលក្នុងបឹងដែលមានត្រី ផារ៉ាណាស់ នេះ តែ១០នាទី សត្វគោមួយក្បាល់នៅសល់តែឆ្អឹង។

រហូតមកដល់បច្ចុប្បន្នដំណើរកំសាន្តនៅក្នុងតំបន់នេះត្រូវបានរដ្ឋាភិបាលហាមឃាត់មិនអោយទៅតំបន់ដែលមានគ្រោះថ្នាក់ខ្លាំងដូចជាតំបន់បឺងទឹកជ្រៅមួយនេះជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here