ស៊ែរបន្ត! ប្រទះឃើញម៉ូតូផ្លុងចោលក្នុងប្រឡាយ បើបងប្អូនស្គាល់ភិនភាគម៉ូតូខាងលើនេះសូមមកទទួលយកវិញផង!

0
246

ស៊ែរបន្ត! ប្រទះឃើញម៉ូតូផ្លុងចោលក្នុងប្រឡាយ បើបងប្អូនស្គាល់ភិនភាគម៉ូតូខាងលើនេះសូមមកទទួលយកវិញផង!

នៅព្រឹកថ្ងៃពុធ ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ កម្លាំងអន្តរាគមន៍ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃស នៃអធិការដ្ឋាននគរបាលខណ្ឌខណ្ឌដង្កោ បានចុះល្បាតពួនស្ទាក់តាមភូមិសាស្រ្តស្មុគស្មាញក្នុងមូលដ្ឋានខណ្ឌដង្កោ បានជួបប្រទះឃើញម៉ូតូ ០១គ្រឿង ម៉ាក NEX ពណ៌ទឹកក្រូច លាយស ស្លាកលេខ ភ្នំពេញ 1HQ-9186 នៅក្នុងស្រះទឹកមួយកន្លែង ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បើបងប្អូនប្រជាពលរដ្ឋណាបានបាត់ម៉ូតូដែលមានភិនភាគដូចខាងលើសូមបងប្អូនទាក់ទងមកលេខទូរស័ព្ទ 012 72 73 58 ខាងសមត្ថកិច្ចយើង នឹងប្រគល់ជូនបងប្អូនប្រជាពលរដ្ឋវិញ។

LEAVE A REPLY

Please enter your comment!
Please enter your name here