បុរសម្នាក់ជិះម៉ូតូបុករះបង្កាន់ដៃស្ពាន ហើយធ្លាក់ចុះមកក្រោមស្លាប់អាណោធអាធ័ម

0
92

បុរសម្នាក់ជិះម៉ូតូបុករះបង្កាន់ដៃស្ពាន ហើយធ្លាក់ចុះមកក្រោមស្លាប់អាណោធអាធ័ម

កណ្ដាល៖ បុរសម្នាក់បានស្លាប់យ៉ាងរន្ធត់ ខណៈដែលជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ បោះពួយទៅបុករះបង្កាន់ដៃស្ពាន យ៉ាងពេញទំហឹង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះមានឈ្មោះ ឌូ ឌឿន ភេទប្រុស អាយុ ៦៥ឆ្នាំ ជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1U-4828 ពីភ្នំពេញទៅកំពង់ចាម លុះបើកបរមកដល់ចំណុចកើតហេតុ ក៏បុករះជាមួយបង្កាន់ដៃស្ពានខាងឆ្វេង បណ្ដាលឲ្យធ្លាក់ពីលើស្ពានស្លាប់តែម្ដង។

ភ្លាមៗបន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង និងប្រគល់សពឲ្យសាច់ញាតិក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here