អាសូរណាស់! កំព្រាឪពុកម្តាយ យកវិមានឯករាជ្យជាទីជ្រកជារៀងរាល់យប់

0
211

អាសូរណាស់! កំព្រាឪពុកម្តាយ យកវិមានឯករាជ្យជាទីជ្រកជារៀងរាល់យប់

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី ១៥ ឧសភា ២០១៩ តាមរយ: Facebook របស់ឈ្មោះ Sok Hean បានបង្ហោះរូបភាព និងសាររៀបរាប់ ពីជីវិតកុមារអនាថាចំនួន៣នាក់ ដើរសុំលុយប្រជាពលរដ្ឋ តាម ទីសាធារណ: និងដេកតាមចិញ្ចើមថ្នល់នៅពេលយប់ក្បែរខឿន វិមានឯករាជ្យខេត្តកំពង់ឆ្នាំង ជារៀងរាល់យប់ ដោយមិន ឃើញខាងអង្គភាព ជំនាញ ឬ អាជ្ញាធរខេត្តកំពង់ឆ្នាំងយកចិត្ត ទុកដាក់ដោះស្រាយបញ្ហានេះសោះ ។

ករណីនេះមហាជន ពិសេសអ្នកសារព័ត៌មានភាគច្រើននៅក្នុងខេត្តកំពង់ឆ្នាំង បាន រិះគន់ចំពោះចំណាត់ការរបស់លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្វខេត្តកំពង់ឆ្នាំង ដែលសម្ងំដេកសុីប្រាក់ខែរដ្ឋក្នុង បន្ទប់ម៉ាសុីនត្រជាក់ល្ហឹម មិនខ្វល់ខ្វាយ ឬ យកចិត្តទុកដាក់ ពី បញ្ហាក្មេងអនាថា ឬ ជនទុគ៌ត ដើរសុំទានប្រសេចប្រសាច ដេកតាមចិញ្ចើមថ្នល់ បាត់បង់សណ្តាប់ធ្នាប់ និង សោភណ្ឌ ភាពទីរួមខេត្ត ? ។

សូមអានខ្លឹមសារដើមទាំងស្រុងដូចខាងក្រោមនេះ៖
ខណៈពេលកំពុងហាត់ប្រាណ លោក ឈៀង ថារិទ្ឋ បានប្រទះឃើញ កុមារ៣នាក់បានដេកលង់លក់ លើ ខឿនវិមានឯករាជ ក្រុងកំពង់ឆ្នាំង ដោយខ្លះមានខ្លួនទទេ ខ្លះមានភួយដណ្តប់ ។ម៉ោងជិត៦ព្រឹក (15.5.19) ទៅហើយ លោក ក៍បានដាស់អោយក្រោក ហើយសាកសួរ ពួកគេឆ្លើយថាៈ ជាក្មេងកំព្រា ឪពុកម្តាយស្លាប់អស់ហើយ សព្វថ្ងៃនៅជាមួយតាយ៉ុម ជាអ្នកបើកឡាន ដឹកសព ស្នាក់នៅវត្តខ្សាម ។ ពួកគេប្រាប់ឈ្មោះ ភន ភ័ណ្ឌ អាយុ១៣ឆ្នាំ ឈ្មោះ សុខ ហាវ អាយុ១០ ឆ្នាំ ឈ្មោះ បញ្ញា អាយុ០៩ ឆ្នាំ ។ មូលហេតុដែលពួកគេយកវិមានឯករាជ ធ្វើជាផ្ទះដេក ព្រោះកាលពីយប់ដើរសុំលុយគេ ជ្រុលយប់ជ្រៅ ទើបសម្រចដេកនៅវិមានឯករាជនេះ ។ លោក ថារិទ្ឋបានបញ្ជាក់ថា៖ មិនដឹងថាៈក្មេងនោះ កុហក ឬពិតយ៉ាងណានោះទេ ប៉ុន្តែបានឃើញសភាព បែបនេះ លោក អាណិត ក៍សម្រេចចិត្ត អោយលុយទៅកុមារទាំង៣នាក់ ម្នាក់១ម៉ឺនរៀល ។ លោកគិត ថាៈ បើសិនពួកគេជាក្រុមក្មេងមិនល្អ ហើយនិយាយបោកប្រាស់គាត់ ក៍បោកទៅចុះ ។

ជាមួយគ្នានេះ លោកបានផ្ញើសារខ្លីថា៖ បើមានបងប្អូនឬ ឪពុកម្តាយ ដែលបានឃើញនិងស្គាល់កុមារ៣នាក់ ដូចមាន ក្នុងរូបថតនេះ សូមណែនាំពួកគេ បញ្ឃប់អោយមកដេកតាមសួន និងតាមវិមានឯករាជបែបនេះទៀត ។ ដោយឡែកមីងម្នាក់ដែលតែងតែងើបពីយប់ មកបោសសំអាត (ក្រុមបោសសំអាតរបស់មន្ទីរសាធារណៈការ)បានប្រាប់ថាៈ ក្មេងទាំង៣នាក់មកដេកលើវិមានឯករាជ រាល់ថ្ងៃ លើកលែង តែថ្ងៃមានភ្លៀង ។ បងប្អូនយល់យ៉ាងណាដែរ សម្រាប់ខ្ញុំ មិនគួរអោយក្មេងមកដេកតាមទីសាធារណៈនោះទេ ៕ ដោយ : សុផល Tel : 012 953 824

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here