យុវជនម្នាក់លួងលោមសង្សាក្មេងមិនទាន់គ្រាប់អាយុ ទៅរួមរក្ស័បានសម្រេច៨ដង ត្រូវបាន…

0
2956

យុវជនម្នាក់លួងលោមសង្សាក្មេងមិនទាន់គ្រាប់អាយុ ទៅរួមរក្ស័បានសម្រេច៨ដង ត្រូវបាន…
(ភ្នំពេញ)៖ ក្មេងជំទងម្នាក់ទៅទាក់ទងជាមួយនារីវ័យក្មេងមិនទាន់គ្រាប់អាយុ លុះភ្លើងស្នេហ៍ឈានដល់កម្រិតខាងប្រុសបបួសខាងស្រីទៅក្រេបទឹកឃ្មុំ ចុងក្រោយត្រូវម្ដាយដាក់ពាក្យប្ដឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន។
ស្ថិតនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ (មានសារធាតុញៀន)។

លោកវរៈសនីយ៏ឯក ជឺម ស៊ីថា បានបញ្ជាក់ឱ្យដឹងថានៅយប់ថ្ងៃទី១៤ខែឧសភាឆ្នាំ២០១៩កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ លី ឌីជេម ហៅ រ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករទឹកសុទ្ធ ស្នាក់នៅទីតាំងខាងលើ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៧និង០០នាទី ក្មេងស្រីរងគ្រោះឈ្មោះ ឃន វិច្ឆិកាទិត្យារី អាយុ១៤ឆ្នាំ បានបាត់ចេញពីផ្ទះស្ថិតនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយឈ្មោះ លន សុភ័ស ភេទស្រី អាយុ៣៩ឆ្នាំ (ត្រូវជាម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះ) និងសាច់ញាតិបានដើររកតែ រកមិនឃើញក្មេងស្រីរងគ្រោះឡើយ ។ លុះដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១១និង៣០នាទី ឈ្មោះ លន សុផាត ភេទស្រី អាយុ៣៨ឆ្នាំ (ត្រូវជាមីងបង្កើតរបស់ក្មេងស្រីរងគ្រោះ) បានឃើញក្មេងស្រីរងគ្រោះកំពុងតែនៅក្នុងបន្ទប់ជួលរបស់ជនសង្ស័យឈ្មោះ លី ឌីជេម ហៅ រ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ ស្ថិតនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ពេលនោះឈ្មោះ លន សុផាត ក៏បានទូរស័ព្ទប្រាប់ឈ្មោះ លន សុភ័ស (ម្តាយបង្កើតក្មេងស្រីរងគ្រោះ) អោយបានដឹង ហើយម្តាយរបស់ក្មេងស្រីរងគ្រោះក៏បានមកមើលឃើញក្មេងស្រីរងគ្រោះនៅក្នុងបន្ទប់របស់ជនសង្ស័យពិតមែន ក៏បានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ជើងឯក អោយជួយអន្តរាគមន៍។

ក្រោយពីធ្វើការសាកសួរជនសង្ស័យក៏បានឆ្លើយសារភាពថា រូបគេ (ជនសង្ស័យ) ពិតជាមានការទំនាក់ទំនងស្រលាញ់គ្នាជាមួយក្មេងស្រីរងគ្រោះតាំងពីពាក់កណ្តាលឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន និងបានរួមភេទជាមួយក្មេងស្រីរងគ្រោះបានសម្រេចចំនួន០៨ដង ទើបម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះ បានដាក់ពាក្យបណ្តឹងជនសង្ស័យខាងលើ ឲ្យសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានបញ្ជូនមកឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីកសាងសុំនុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី៕លន់គិរី
ប្រភព: ដើមរាំង

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here