តាំងពីរៀបការហើយ ប្តីតែងតែវ៉ៃបង្ខំរួមភេទ ឥតឈប់ឈរ រហូតទ្រាំមិនបានទើប…

0
212

តាំងពីរៀបការហើយ ប្តីតែងតែវ៉ៃបង្ខំរួមភេទ ឥតឈប់ឈរ រហូតទ្រាំមិនបានទើប…

បុរសជាប្តីម្នាក់បានប្រើអំពើហឹង្សាលើប្រពន្ធខ្លួនតាំងពីរៀបការមកគឺវ៉ៃបង្ខំរូមភេទឥតឈប់ឈរ ដោយសារតែទ្រាំមិនបានចុងក្រោយប្រពន្ធសុំលែងគ្នា ក្រោយលែងគ្នាបាន១០ថ្ងៃហើយ ប្តីនោះនៅឆ្លៀតមកប្រពន្ធដើម្បីរួមភេទទៀត។

គួររំលឹកផងដែរថាកាលពីវេលាម៉ោង៥ល្ងាច នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍ សែនជ័យ។ ស្ត្រីជាប្រពន្ធម្នាក់ ទ្រាំទ្រលែងបាននឹងបុរសជាប្តីដែលតែងតែវៃ បង្ខំដេកជាមួយ មិនឈប់ ក៏សុំលែងលះ ដោយរត់ទៅជួលផ្ទះថ្មីស្នាក់នៅបាន ១០ថ្ងៃស្រាប់តែបុរសជាប្តីតាមមកដល់ បានវាយទាត់ធាក់ រួចគេចខ្លួនបាត់ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើង ស្ត្រីជាប្រពន្ធដែ់លរងគ្រោះ ឈ្មោះឈុន លីមុន្នីរដ្ឋា អាយុ៣០ឆ្នាំ មុខរបរលក់ស៊ុបគ្រឿងក្នុង រស់នៅបន្ទប់ជួលភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ចំណែកជនដៃដល់ជាប្តី មានឈ្មោះកែវ បូរ៉ាស៊ី អាយុ៣៦ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។តាមសម្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា អំឡុងពេលរួមរស់ជាមួយប្តី ៨ឆ្នាំនេះ បង្កើតបានកូន២នាក់ ប៉ុន្តែជីវិតនាងពុំមានសុភមង្គលទេ ដោយសារតែប្តីមានចរិតកោងកាចចូលចិត្តវៃ ប្រពន្ធកូនជាញឹកញាប់ និងថែមទាំងបានបំផ្លាញទ្រព្យសម្បត្តិសឹងរាប់ម៉ឺនដុល្លារទៀតផង។ រហូតដល់នាងទ្រាំលែងបាន ក៏សម្រេចសុំលែងលះគ្នាជាមួយប្តី។ មកដល់ថ្ងៃកើតហេតុ នាងបានលែងលះគ្នាជាមួយប្តីអស់រយៈពេល១០ថ្ងៃមកហើយ ដោយបានបែងចែកកូនគ្នាម្នាក់មួយ។

លុះ២ថ្ងៃមុនកើតហេតុ នាងក៏បានដូរមកស្នាក់នៅផ្ទះជួលថ្មីដែរ ដើម្បីគេចមុខពីប្តី ដោយមិនឱ្យប្តីដឹងឡើយ ស្រាប់តែប្តីបែរជាតាមមករកនាងរហូតដល់ឃើញផ្ទះជួលថ្មី ខណៈដែលនាងកំពុងដេកនៅក្នុងបន្ទប់ជួល ស្រាប់តែប្តីបានបើកទ្វារចូលមករកនាង រួចក៏បង្ករឿងឈ្លោះប្រកែក និងថែមទាំងបានស្ទុះមកទាត់នាងមួយជើងចំភ្នែក បណ្តាលឱ្យប៉ោងមុខ និងបាក់ក្តោងច្រមុះ។ លុះក្រោយពីបង្ករឿង មកលើនាងជាប្រពន្ធរួចហើយ ប្តីនោះ ក៏បានរត់គេចខ្លួនបាត់តែម្តង៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here