រថយន្តបួនគ្រឿងបុកបន្តកន្ទុយគ្នាចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យមនុស្សជាច្រើនអ្នករងរបួស(មានវីដេអូ)

0
111

រថយន្តបួនគ្រឿងបុកបន្តកន្ទុយគ្នាចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យមនុស្សជាច្រើនអ្នករងរបួស(មានវីដេអូ)

ភ្នំពេញ ៖ (ដំណឹងបឋម) រថយន្តប៉ែនដឹកដីធុនធំ បើកបុករះរថយន្តជាច្រើនគ្រឿង ក្នុងនោះមានរថយន្តកូរ៉េមួយគ្រឿងរេចង្កូត បុកចូលផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យលោកតាម្នាក់ របួសធ្ងន់ ត្រូវបានបងប្អូនប្រជាពលរដ្ឋ ជួយលើកចេញមកខាងក្រៅ រងចាំឡានពេទ្យ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាង នៅវេលាម៉ោងជិត១០ព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩នេះ នៅផ្លូវទំនប់កប់ស្រូវ ភូមិថ្មកំប៉ោ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។

ខណៈនេះដែរនៅកន្លែងកើតហេតុ កំពុងមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ខណៈកម្លាំងអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន កំពុងចុះជួយសម្រួលចរាចរណ៍ ដើម្បីកុំឲ្យមានការកកស្ទះខ្លាំង។ សូមរងចាំព័ត៌មានពិស្ដារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here