ឃាត់រថយន្តដឹកឈើប្រណិត ដឹកអុសពីលើបន្លំភ្នែកសមត្ថកិច្ច

0
36

ឃាត់រថយន្តដឹកឈើប្រណិត ដឹកអុសពីលើបន្លំភ្នែកសមត្ថកិច្ច

ខេត្តក្រចេះ៖ យោងតាមប្រភពព័ត៌មានរាយការណ៍ពីទឹកដីស្រុកស្នួល នៃខេត្តក្រចេះបានអោយដឹងថា នៅវេលាព្រឹក នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩។

កំលាំងកងរាជអាវុធហត្ថខេត្តក្រចេះ កំលាំងកងរាជអាវុធហត្ថស្នាក់ការ៧០៩ សហការជាមួយកំលាំងរដ្ឋបាលព្រៃឈេីស្រុកស្នួល បានចុះឃាត់រថយន្ត០១គ្រឿងម៉ាក ហុីយ៉ុនដាយ ចំណុះ៨តោន ដឹកឈេីអុសខ្នាត បំរុងដឹកយកទៅលក់នៅឯប្រទេសវៀតណាម តាមច្រករបៀងដេ១៦ និងច្រកជ័យឃ្លាំង នៅចំណុចបង្គោលគីឡូម៉ែត្រលេខ១១៦ ស្ថិតនៅក្នុងភូមិក្រញូងសែនជ័យត្បូង ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។

បច្ចុប្បន្ន រថយន្ត និងអុសខ្នាត ត្រូវកំលាំងរដ្ឋបាលព្រៃស្រុកស្នួលយកមករក្សាទុកនៅសួនអាពាហ៌ពិពាហ៌ រដ្ឋបាលព្រៃឈេីឃ្សឹម ដេីម្បីចាត់ការតាមច្បាប់ស្តីពីព្រៃឈេី។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះក្រុមឈ្មួញតែងតែប្រេីរូបភាពជារថយន្តដឹកអុស ហេីយបង្កប់ឈេីខ្នាតស្រស់ៗជាប្រភេទឈេីសុក្រំមូលយកទៅលក់នៅទីផ្សារប្រទេសវៀតណាមដែលមានតំលែខ្ពស់ ហើយជាប្រភេទឈើដែលកាត់តាមការកម្មង់ទិញពីវៀតណាម ដូចជា ១ម៉ែត្រ២តឹក ដេីម្បីបន្លំភ្នែកសមត្ថិកិច្ចថា ជាអុសតែតាមការពិតគឺជាអុសខ្នាតត្រូវប៉ាន់តាមការកម្មង់របស់ក្រុមឈ្មួញវៀតណាម និងបង្កប់ឈេីប្រភេទលេខ១ អាឡាំជាបួនជ្រុង ដែលមានមុខកាត់ធំៗនិងមានប្រវែងវែងៗ បង្កប់ខាងក្រោមដោយដាក់អុសពីលេីបន្លំភ្នែកមហាជន និងសមត្ថកិច្ច៕

LEAVE A REPLY

Please enter your comment!
Please enter your name here