បុរសម្នាក់ជាមេកាផ្ទះសំណាក់យីហោ “រិទ្ធីហេង” ត្រូវបានគេឃើញដេកស្លាប់ក្នុងបន្ទប់តែម្នាក់ឯង

0
44

បុរសម្នាក់ជាមេកាផ្ទះសំណាក់យីហោ “រិទ្ធីហេង” ត្រូវបានគេឃើញដេកស្លាប់ក្នុងបន្ទប់តែម្នាក់ឯង

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​មេការ​ផ្ទះសំណាក់​យីហោ «​រិ​ទ្ធី​ហេង​» ត្រូវ​បាន​សាច់ញាតិ និង​មិត្តភក្ដិ​រួមការ​ងារ ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​ក្នុងផ្ទះ​សំណាក់​មួយ​នោះ ហើយ​ការ​ស្លាប់​នោះ​សង្ស័យ​បណ្ដាល​មក​ពី​ជំងឺ​គាំងបេះដូង ម្យ៉ាងទៀត​បុរស​រូប​នេះ​ក៏​មាន​ជំងឺលើសឈាម​២​ឆ្នាំ កន្លង​មក​ហើយ​ដែរ​។ ហេតុការណ៍​ភ្ញាក់ផ្អើល​ខាងលើ​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​បន្ទប់​លេខ​១០៣ ក្នុងផ្ទះ​សំណាក់​យីហោ «​រិ​ទ្ធី​ហេង​» ដែល​មាន​ទីតាំង ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២០០៤ ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

បុរស​រង​គ្រោះ​ឈ្មោះ ងិ​ន ឆាយ អាយុ​៣៨​ឆ្នាំ មុខរបរ​មេការ​ក្នុងផ្ទះ​សំណាក់​កើតហេតុ​ខាងលើ មាន​ប្រពន្ធ​ឈ្មោះ ជ្រឿ​ន សុខា និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ជ័យ​មង្គល ឃុំ​ជ្រាប់ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ​។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​បុរស​រូប​នេះ​បាន​ដេក​នៅ​ក្នុង​បន្ទប់​ខាងលើ ហើយ​មិន​មាន នរណា​ម្នាក់​បានដឹង​ថា​គាត់​ស្លាប់​តាំងពី​ពេល​ណា​ទេ ប៉ុន្តែ​រហូត​ដល់​ពេល​កើតហេតុ​ស្ត្រី​ជា​ប្រពន្ធ​របស់​គាត់ បាន​ទូរស័ព្ទ​រក​គាត់​ជា​ច្រើន​ដង​។

ខណៈនោះ​ខ​ល​ចូល​ហើយ​ប៉ុន្តែ​មិន​លើក​សោះ ទើប​ប្រពន្ធ​គាត់​បាន​ទូរស័ព្ទ ទៅ​កាន់​ប្អូនថ្លៃ និង​បុគ្គលិក​បម្រើ​ការងារ​នៅ​ក្នុងផ្ទះ​សំណាក់​ទៅ​គោះ​ទ្វារ ហៅ​ប៉ុន្តែ​ទោះបីជា​ហៅ​យ៉ាងណា​ក៏​មិន​ឮ ឆ្លើយ​តប​ដែរ ទើប​សម្រេចចិត្ត​នាំ​គ្នា​ទៅ​គាស់​ទ្វារ​បន្ទប់​មើល​។

ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​ឃើញ​ជន​រង​គ្រោះ ដេក​មិន​កម្រើក​សោះ​ក៏​ចូល​ទៅ​ចាប់​អង្រួន​មើលឃើញ​ស្រាប់តែ​ម្នាក់​ៗ​មាន​ភាព​ស្រឡាំងកាំង​ព្រោះ​ឃើញ​បុរស​នេះ​ស្លាប់​បាត់​ទៅ​ហើយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​រួច​ប្អូនថ្លៃ​បាន​ខ​ល​ទៅ​ប្រាប់​ពី​ដំណឹង​នេះ​ដល់​ប្រពន្ធ គាត់​វិញ​ថា ប្ដី​គាត់​ស្លាប់​បាត់​ហើយ​។ ដោយឡែក​សាច់ញាតិ​បាន​ប្រាប់​ឲ្យ​គ​របាល​ដឹង​ថា បុរស​រង​គ្រោះ​មាន ជំងឺលើសឈាម​រយៈពេល​២​ឆ្នាំ​កន្លង​មក​ហើយ ព្យាបាល​មិនជា​សោះ ហើយ​ពេល​នេះ​ស្រាប់តែ​ប្រទះ​ឃើញ​គាត់ ដេក​ស្លាប់ ដោយ​មិនដឹង​មូលហេតុ​បែប​នេះ​ទៅ​វិញ​។

ក្រោយ​ពេល​ទទួល​បាន​ដំណឹង​នោះ​កម្លាំង​នគរបាល បច្ចេកទេស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត ន​ង សុវណ្ណ​រ័​ត្ន គ្រូពេទ្យ​ពិនិត្យ​សាកសព​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង​បណ្ដាល​មក​ពី​ជំងឺលើសឈាម បន្ទាប់​មក​ប្រគល់​សព​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត​៕ ដោយ ៖ កោះសន្តិភាព

LEAVE A REPLY

Please enter your comment!
Please enter your name here