រថយន្តសណ្តោងម៉ាស៊ីនភ្លើងបុកពីក្រោយម៉ូតូ បណ្តាលអោយនារីជាប្រពន្ធស្លាប់ រីឯប្តី​ និងកូនរងរបួសធ្ងន់

0
60

រថយន្តសណ្តោងម៉ាស៊ីនភ្លើងបុកពីក្រោយម៉ូតូ បណ្តាលអោយនារីជាប្រពន្ធស្លាប់ រីឯប្តី​ និងកូនរងរបួសធ្ងន់

តាកែវ៖ រថយន្តហ៊ីយ៉ាន់ដាយ បុកពីក្រោយម៉ូតូ បណ្តាលឲ្យនារីជាប្រពន្ធស្លាប់ ចំណែកប្តីនិងកូនរងរបួស ហេតុការណ៍ដ៍រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង ៦និង៥០នាទីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៥០-៥១ ត្រង់ចំណុចភូមិត្រាំត្បាល ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។

រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ឆ 3402 ភព2 សណ្ដោងម៉ាស៊ីនខ្យល់ ធ្វើដំណើរពីត្បូង បើកបរដោយឈ្មោះ លឹម ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិវះហោះ ឃុំខ្វាវ ស្រុកសំរោង ដខេត្តតាកែវ។

ជនរងគ្រោះឈ្មោះ ឃន ឌី ភេទប្រុស អាយុ ៣៦ឆ្នាំ ពាក់មួកសុវត្ថិភាព មានទីលំនៅភូមិព្រៃក្រូច ឃុំព្រែកតាសរ ស្រុកពារាំង ខេត្តព្រៃវែង ធ្វើដំណើរពីត្បូង ជិះម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៩ រួមដំណើរជាមួយគ្នា២នាក់ពីក្រោយ ទី១.ឈ្មោះ ច្រឹង មឿង ភេទស្រី អាយុ ៣៥ឆ្នាំ ជាប្រពន្ធអ្នកបើកបរ (ស្លាប់នៅកន្លែងកើតហេតុ) និងទី២.ឈ្មោះ ងុយ គីមហ៊ង ភេទស្រី អាយុ ៦ឆ្នាំ ត្រូវជាកូន (របួសស្រាល) មានទីលំនៅភូមិឃុំកើតហេតុ។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី ចំណែកអ្នករបួស ត្រូវបានរថយន្តសាមុយដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ រីឯសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

LEAVE A REPLY

Please enter your comment!
Please enter your name here