ជួយប្រាប់គាត់ផង! ប្រហែលជាគាត់មិនដឹងថាបែកកង់ទេដឹង បានជាគាត់នៅតែបើកទៅមុខទៀត

0
129

ជួយប្រាប់គាត់ផង! ប្រហែលជាគាត់មិនដឹងថាបែកកង់ទេដឹង បានជាគាត់នៅតែបើកទៅមុខទៀត

ភ្នំពេញ ៖ សម្បកកង់រថយន្ត គឺជាកត្តាសំខាន់មួយដែលជួយឲ្យរថយន្តលោកអ្នកអាចបើកបរទៅបានយ៉ាងមានសុវត្ថិភាព ប៉ុន្ដែការមិនបានពិនិត្យមើលសម្បកកង់ រហូតដល់ទុកឲ្យវាធូរជាញឹកញាប់នោះ អាចធ្វើឲ្យកើតគ្រោះថ្នាក់ច្រើនជាងការគិតទៅទៀត។

ស្របពេលនេះដែរ មានរថយន្ត LEXUS RX400h ពាក់ស្លាកលេខបរទេស ដូចមានក្នុងរូបនេះ បើកបរដោយយុវតីម្នាក់ និងអ្នករួមដំណើរប្រហែលជា២នាក់ទៀត ខណៈនេះម៉ោងជិត១០ព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ រថយន្តខាងលើ កំពុងធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតមកលិច នៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ សូមប្រញាប់ទាក់ទងប្រាប់គាត់ផង ព្រោះរថយន្តដែលគាត់កំពុងបើកនោះកង់មុខខាងឆ្វេង ប្រហែលជាធ្លាយចេញខ្យល់ចង់អស់ហើយ តែប្រហែលជាគាត់មិនដឹង ឬយ៉ាងណាទេ តែដើម្បីកុំឲ្យមានគ្រោះថ្នាក់ ជួយប្រាប់គាត់ផង អ្នកណាអ្នកគេក៏បាន សូមជួយ Share ចែករំលែកគ្នាឲ្យគាត់បានដឹងផង។

បណ្ដាញព័ត៌មាន TNB TV News Brand សូមជម្រាបជូនថា មានអ្នកប្រើប្រាស់រថយន្តមិនតិចទេ ដែលពួកគេមិនបានពិនិត្យមើលខ្យល់ក្នុងសម្បកកង់ឲ្យបានសមស្របជាប្រចាំ ដោយសារមិនស្មានថា ខ្យល់ដែលតិចខ្លាំងពេកអាចបង្កើតក្តីអន្តរាយជាច្រើន ជាពិសេសនៅពេលបើកបរក្នុង ល្បឿនលឿន។ ខ្យល់ក្នុងសម្បកកង់តិចខ្លាំង នឹងធ្វើឲ្យសម្បកកង់ងាយធូរ, ស្បែកកង់រមួលខ្លាំងជាងពេលធម្មតា និងបង្កឲ្យវាផ្ទុះឡើងខណៈពេលកំពុងបើកបរជាដើម។

ជាមួយគ្នានេះ សម្ពាធខ្យល់កង់តិច នឹងធ្វើឲ្យសម្បកកង់នៅផ្នែកចំហៀងសឹកលឿនជាងធម្មតា ឬរីកចេញមកក្រៅ, សម្បកកង់សឹកមិនស្មើគ្នាហើយកង់រថយន្តមិនអាចរត់នៅលើផ្លូវបានល្អឡើយ។ ខ្ញុំបាទម៉េង ជាអ្នកសម្រួលអត្ថបទនេះផ្ទាល់ សូមអភ័យទោសម្ចាស់រថយន្តទុកមុនផងណា ដែលចុះផ្សាយទាំងមិនបានសុំការអនុញាត តែក្នុងបំណងល្អប៉ុណ្ណោះ ព្រោះមានបងៗគាត់ឃើញ គាត់ថតមកឲ្យជួយផ្សាយឲ្យបានលឿនផង។ ដោយក្ដីគោរពបំផុត!

ប្រភព៖ TNB News

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here