រន្ធត់ណាស់! ករណីគ្រោះថ្នាក់ចរាចរបណ្តាលអោយស្លាប់បុរសម្នាក់ និងរបួសធ្ងន់០២នាក់

0
277

រន្ធត់ណាស់! ករណីគ្រោះថ្នាក់ចរាចរបណ្តាលអោយស្លាប់បុរសម្នាក់ និងរបួសធ្ងន់០២នាក់

ព័ត៌មានបឋម៖ នៅមុននេះបន្តិច មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យមានជនរងគ្រោះម្នាក់ភេទប្រុសបានស្លាប់បាត់បង់ជីវិត និង០២នាក់ទៀត រងរបួសធ្ងន់-ស្រាល។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី ១៧ ឧសភា ឆ្នាំ ២០១៩ វេលាម៉ោង ០៦:៣០នាទី នៅចំណុចភូមិត្រពាំងស្លា ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

តាមប្រភពព័ត៌មានបានអោយដឹងថា រថយន្តម៉ាក់ឡិចសុីសពណ៍ខ្មៅ បានបើកបរនៅលើដងផ្លូវ វ៉ារថយន្តមួយទៀត លុះមកដល់កន្លែងកើតហេតុក៍វ៉ាក់អើនិងម៉ូតម៉ាកកុបជ្រុងបុកខ្ទាតចេញពីផ្លូវស្លាប់បុរសម្នាក់ភ្លាមៗ នៅកន្លែងកើតហេតុ ឯ២នាក់ទៀតរងរបួសធ្ងន់ស្រាល។ ចំណែករថយន្តបន្តទៅបុកនឹងបង្កោលសរសរទៅមុខលែងរួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកវាស់វែង និងធ្វើកំណត់ហេតុដើម្បីរងចាំការដោះពីភាគីសងខាង ចំណែកសពត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភពៈ Sam Nang

LEAVE A REPLY

Please enter your comment!
Please enter your name here