គំនុំចាស់៣ឆ្នាំជាប់ៗគ្នា រៀបផែនការបាញ់ប្រហារពីក្រោមផ្ទះហើយចោទថា…

0
2640

គំនុំចាស់៣ឆ្នាំជាប់ៗគ្នា រៀបផែនការបាញ់ប្រហារពីក្រោមផ្ទះហើយចោទថា…

មណ្ឌលគិរី៖ ដោយមានការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរ បាលជាតិ, ឯកឧត្តមគណៈបញ្ជាការឯកភាពខេត្ត និងក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត, នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៤ និង១៥នាទីរសៀល កម្លាំងជំនាញផែននគរបាល

ព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តមណ្ឌលគិរី បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមា បានធ្វើការស្រាវជ្រាវ បង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ករណីឃាតកម្មដោយគ្រោងទុកជាមុន ដែលប្រព្រឹត្តឡើងនៅភូមិរយ៉ង់ឃ្មូម ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង២០ និង១៥នាទី ជនសង្ស័យឈ្មោះ ណន ម៉ៅ ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិ ព្នង មានទីលំនៅភូមិឃុំកើតហេតុ ។

នៅចំពោះមុខសមត្ថកិច្ចយើង ជនសង្ស័យបានឆ្លើយសារភាពថា៖ ខ្លួនពិតជាបានបាញ់សម្លាប់ជនរងគ្រោះឈ្មោះ ព្យុច ផុស ភេទប្រុស អាយុ ៣៩ឆ្នាំយ៉ាងពិតប្រាកដមែន ដោយសាខ្លួនមានគំនុំបីឆ្នាំមកហើយ រឿងទំនាស់វិវាទដីធ្លី និងចោទប្រកាន់ជនរងគ្រោះរឿងអាបធ្មប់ ។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី ។

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here