នេះជាការធ្វេសប្រហែស! ចាក់សោរកូនចោលក្នុងផ្ទះទៅផ្សារ មកវិញភ្លើងឆេះផ្ទះស្លាប់កូនតូចៗអស់០៤នាក់

0
212

នេះជាការធ្វេសប្រហែស! ចាក់សោរកូនចោលក្នុងផ្ទះទៅផ្សារ មកវិញភ្លើងឆេះផ្ទះស្លាប់កូនតូចៗអស់០៤នាក់

បរទេស៖ ស្ត្រីមា្នក់នាងបានទុកអោយ ក្មេងៗអោយនៅក្នុងផ្ទះ បណ្តាលអោយក្មេងៗ ដែលមានអាយុតិចជាង ៣ ឆ្នាំទាំងនោះ ខ្លះស្លាប់ ខ្លះរងរបួស បន្ទាប់ពី មានភ្លើងឆេះនៅក្នុងផ្ទះ។ ស្រ្តីនោះត្រូវបានគេដឹងថាមានឈ្មោះ Jessica Tata អាយុ២៤ឆ្នាំ មកពី រដ្ន Texas ជាអ្នកមើលថែក្មេងៗ។

ប៉ូលីស បាននិយាយថា នាង បានចាកចេញទៅទិញទំនិញនៅ Wal-Mart នៅពេលដែល នាងទុកអោយក្មេងៗដែលនាងត្រូវមើលថែអោយនៅក្នុងផ្ទះ ។ នៅពេលនោះ ភ្លើងក៏បានឆេះឡើង ហើយបានសម្លាប់ក្មេងៗ ៤នាក់ និង ធ្វើអោយ ក្មេងៗ ៣ នាក់ផ្សេងទៀត រងរបួសធ្ងន់។

គេជឿថា ភ្លើងចាប់ផ្តើមឆេះឡើង គឺបន្ទាប់ពីនាង បានទុកខ្ទះដែលមានខ្លាញ់ លើចង្គ្រានដែលកំពុងមានកំដៅ នៅពេលដែលនាង រត់ទៅទិញទំនិញ។

ក្មេងៗទាំង៤ដែលបានស្លាប់ក្នុងភ្លើង មានឈ្មោះ Shomari Dickerson, Kendyll Stradford, Elias Castillo និង Elizabeth Kajoh ។ ចំណែកក្មេងៗ ៣នាក់ ផ្សេងទៀត ដែលរងរបួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យឈ្មោះ Shriner។

លោកយាយ Tracy Storms ដែលបាត់បង់ចៅប្រុសម្នាក់ ឈ្មោះ Shomari បានរាយការណ៏ថា ហេតុការណ៏នេះមិនអាចអត់អោនអោយបានទេ សម្រាប់អ្នកដែលទទួលប្រាក់ ដើម្បីមើលថែក្មេងៗ ហើយបែរជាចាកចេញពីក្មេងៗ ទៅទិញទំនិញនោះ។ លោកយាយបន្តថា គាត់មិនដឹងថាស្ត្រីនោះអាចមើលខ្លូនឯង ក្នុងកញ្ចក់បានទេ នៅពេលដែលនាងដឹងថានាងបានបំផ្លាញជីវិតក្មេងដល់ទៅ ៧នាក់។

កូនកាលនៅរស់

ដោយសារ ការធ្វេសប្រហែសរបស់នាង បានធ្វើអោយនាងកំពុងតែ ប្រឈមមុខនឹងការដាក់គុក ចំពោះការស្លាប់របស់ក្មេងៗទាំង៤នាក់៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here