ទំរាំដឹងការពិត ហ្វេនរបស់លោក អាចារ្យលោះព្រលឹងអស់ តាមពិតចឹងសោះ!(មានវីដេអូ)

0
1224

ទំរាំដឹងការពិត ហ្វេនរបស់លោក អាចារ្យលោះព្រលឹងអស់ តាមពិតចឹងសោះ!(មានវីដេអូ)

នៅមុននេះ​បន្តិច​ នៅក្នុង​បណ្ដាញ​សង្គម​ហ្វេសបុក​ មានការ​ភ្ញាក់​ផ្អើល​ជាខ្លាំង​ ទាក់ទង​នឹង​រូបភាព​បែកធ្លាយ​ជាច្រើនសន្លឹក​ ដោយ​លោក​ អាចារ្យ​ធំ​ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​ការឃាត់​ខ្លួន​ជាមួយ​បក្សពួក​ ដែល​ហេតុការណ៍​នេះ​ បានបង្កឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ពី​ប្រជាពលរដ្ឋ​រស់នៅក្បែរកន្លែង​នោះជាខ្លាំង។

សូម​ជម្រាប​ផង​ដែរ​ថា​​ ចំពោះ​រឿងរ៉ាវ​ខាងលើ​ ដែលជាការបែកធ្លាយនូវ​រូប​ភាព​ ក៏ដូចជា​វីដេអូ​នេះ គឺគ្រាន់​តែ​ជាឈុតសម្តែង​ ​ក្នុងសាច់​រឿងខ្លី​ប្រភេទអប់រំ​តែ​ប៉ុណ្ណោះ​ ហេីយចំពោះរឿងនេះដែរ​ ក៏មានការចូលរួមសម្តែង​ ពីលោក​ សាន្ត​ ប៊ុនធឿន​ ​ចាងហ្វាង​សារព័ត៌មាន​សម្លេង​ស្នេហា​ជាតិ​ និង​តារា​ដទៃទៀត​ជាច្រើន​រូប​ផងដែរ​ ។

ក្នុង​នោះដែរ​ នៅមុននេះ​បន្តិច​ លោក​ សាន្ត​ ប៊ុនធឿន​ ក៏បានឡាយ​ជា​វីដេអូ​ក្នុងឈុតសម្លៀកបំពាក់ជា​សមត្ថកិច្ច​ផងដែរ​ ក្នុង​ការសម្តែងក្នុងឈុតខ្សែរឿងខាងលេីនេះ​ ដែលលោកបាន​ដឹកនាំ​សមត្ថកិច្ច​ចុះ​ទៅ​បង្រ្កាប​ក្រុម​យុវជន​សេព​គ្រឿង​ញៀន​ ដែលមាន​លោក​អាចារ្យ​ ធំ​ និង​តារាដទៃទៀត​ ជាអ្នក​ដេីរតួសម្តែង។

គួរបញ្ជាក់ដែរថា​ ចំពោះ​រឿង​អប់រំ​ខ្លី​ដែលបានមានការ​ថតនេះ​ គឺជាការ​ដឹកនាំ​សម្ដែង​ដោយ​ ឯកឧត្ដម​ ពេជ្រ​ ស្រស់​ ប្រធាន​គណបក្ស​យុវជនកម្ពុជា​ ដែលលោកបាន​មានបំណង​ដេីម្បី​ចង់ឲ្យ​យុវជន​មានការយល់ដឹង​ និង​ជៀស​វាង​ចំពោះ​ករណី​គ្រឿងញៀន​នេះ។

ដេីម្បី​ជ្រាប​ច្បាស់​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​នូវ​វីដេអូ​នេះ​ដូចតទៅ​៖

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here