ម៉ែឪយកមុខទុកឯណា! កូនសិស្សថ្នាក់ទី៩ បែកគំនិតចេញឆក់ទូរស័ព្ទជនជាតិចិន តែ…

0
275

ម៉ែឪយកមុខទុកឯណា! កូនសិស្សថ្នាក់ទី៩ បែកគំនិតចេញឆក់ទូរស័ព្ទជនជាតិចិន តែ…

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវប្រជាពលរដ្ឋចាប់ឲ្យសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីជនជាតិចិនមួយក្រុម ដែលកំពុងជិះម៉ូតូកង់បីឥណ្ឌា តែមិនបានសម្រេច កាន់ជាប់ក៏ទាញកន្ត្រាក់មកវិញ នៅត្រង់ចំណុចមុខហាងស៊ុប “ហុយហុយ” តាមបណ្ដោយផ្លូវ៣១០ កែងនិងផ្លូវ១១៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ក៏បើករត់គេចខ្លួន រហូតឃាត់បានម្នាក់ នៅផ្លូវ៣០៤ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១៖៤០នាទីយប់ ថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០១៩។

ជនសង្ស័យខាងលើមានឈ្មោះ ឡាយ សង់ឌីន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី៩ វិទ្យាល័យផ្សារដើមថ្កូវ និងកន្លែងស្នាក់នៅក្នុងសង្កាត់ផ្សារដើមថ្កូវ រស់នៅបច្ចុប្បន្ននៅក្នុងភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាអ្នកឆក់អង្គុយពីក្រោយ។ ចំណែកអ្នកបើកម៉ូតូដែលរត់រួចមានឈ្មោះ វីន រតនៈ ភេទប្រុស អាយុប្រហែលគ្នា ជនជាតិខ្មែរ មុខរបរសិស្ស រស់នៅក្នុងសង្កាត់ផ្សារដើមថ្កូវ បានបើកម៉ូតូម៉ាកហុងដា BeAT (មិនចាំស្លាកលេខ) បានជិះរត់បាត់ស្រមោល។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់ បានរៀបរាប់ប្រាប់ឲ្យដឹងថា ដំបូងឡើយគេឃើញជនរងគ្រោះ ជាជនជាតិចិនមួយក្រុម មានស្រីប្រុស បានជិះកង់បីឥណ្ឌាមួយគ្រឿង ធ្វើដំណើរតាមបណ្ដោយផ្លូវ៣១០ ក្នុងទិសដៅពីលិចទៅកើត កំពុងចុចទូរស័ព្ទ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា BeAT ពណ៌សលាយក្រហម (មិនចាំស្លាកលេខ) ដែលជិះតាមមកពីក្រោយ រួចក៏ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿង ពីដៃជនរងគ្រោះ ដោយសារជនរងគ្រោះកាន់ជាប់ក៏ទាញកន្ត្រាក់មកវិញ ធ្វើឲ្យជនសង្ស័យជិះពីក្រោយ ដែលជាអ្នកធ្វើសកម្មភាពនោះធ្លាក់ពីលើម៉ូតូ។ ភ្លាមៗនោះជនសង្ស័យខាងលើ ក៏បានរត់គេចខ្លួន តែប្រជាពលរដ្ឋឃើញក៏ដេញតាមរហូតដល់ផ្លូវ៣០៤ ទើបចាប់បានប្រគល់ឲ្យសមត្ថកិច្ច។ ចំណែកជនសង្ស័យជាអ្នកបើកម៉ូតូបានបើករត់បាត់ស្រមោល។ រីឯជនរងគ្រោះជាជនជាតិចិន បានជិះកង់បីចេញពីកន្លែងកើតហេតុបាត់ស្រមោលដែល។

ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី៣ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាន នគរបាលខណ្ឌចំការមន រង់ចាំបញ្ជូនបន្តការទៅតាមនីតិវិធីច្បាប់ជាបន្តទៀត៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here