សូមប្រយ័ត្ន! ភ្លៀវធ្លាក់មួយមេ រន្ទះបាញ់គោងាប់ជាច្រើនក្បាលនៅកណ្តាលវាលស្រែ

0
134

សូមប្រយ័ត្ន! ភ្លៀវធ្លាក់មួយមេ រន្ទះបាញ់គោងាប់ជាច្រើនក្បាលនៅកណ្តាលវាលស្រែ

តាកែវ៖ នៅថ្ងៃនេះមានភ្ញៀវធ្លាក់សឹងតែគ្រប់កន្លែងនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលដែលជាក់ស្តែងកាលពីវេលាម៉ោង៣និង៤០នាទី រសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ មានករណីរន្ទះបាញ់ងាប់គោចំនួន ០៤ក្បាល មេ២ក្បាល កូនញី២ក្បាល ដែលមានម្ចាស់គោឈ្មោះ សោ ឆាន ភេទប្រុស អាយុ៦២ឆ្នាំ បណ្តាលឲ្យងាប់តែម្តង នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិអូរប៉ូ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ។

រន្ទះបាញ់គោងាប់
គោងាប់ដោយសាររន្ទះបាញ់

ដូចដែលមានសេចក្តីប្រកាស និងជូនដំណឹងស្តីអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ចាប់ពីថ្ងៃទី ១៩ ឧសភា ដល់ ២៥ ឧសភា ឆ្នាំ២០១៩ នឹងមានភ្លៀងធ្លាក់រាយប៉ាយតាមតំបន់មួយចំនួនដែលនឹងអាចកើតមានបាតុភូតធម្មជាតិដូចជា ខ្យល់កន្រ្ទាក់ ផ្គររន្ទះជាដើម។ ដូចនេះ សូមបងប្អូនបង្កើនការប្រុងប្រយត្ន័ ចំពោះបាតុភូមិធម្មតា ដែលអាចកើតឡើងដោយមិនបានដឹងមុន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here