ពិរោះណាស់! ម្ចាសក្សត្រីតូច នរោត្តម ជេនណា ច្រៀងបទ”ដួងច័ន្ទ” (Video )

0
411

ពិរោះណាស់! ម្ចាសក្សត្រីតូច នរោត្តមជេនណា ច្រៀងបទ”ដួងច័ន្ទ” (Video )

ភ្នំពេញ៖ បងប្អូនមិត្តៗក្នុងបណ្ដាញសង្គម ច្បាស់ជាធ្លាប់បានស្គាល់រួចមកហើយ ព្រះអង្គម្ចាស់ក្សត្រីតូច នរោត្ដម ជេនណា ជាប់សែស្រឡាយរាជវង្ស ជាមួយនឹងកាយវិការ យ៉ាយទន់ភ្លន់ ស្រស់ស្រាយគួរឲ្យស្រាលាញ់ ដែលទ្រង់គឺជា តារាចម្រៀងវ័យក្មេងមួយរូប មានទេពកោសល្យ ខាងផ្នែកតន្រ្តី​ ហើយអ្វីដែលកាន់តែពិសេសថែមទៀតនោះ គឺទ្រង់ អាចច្រៀងចម្រៀងជាភាសាខ្មែរ បានយ៉ាងពីរោះ ហើយថែមទាំងចេះច្រៀងជាភាសាបរទេសដូចជា បារាំង ចិន ថៃ បានយ៉ាងល្អផងដែរ។ជាក់ស្តែងកាលពីពេលថ្មីៗនេះ អ្នកអង្គម្ចាស់ក្សត្រី នរោត្តម ជេណា បានធ្វើការបង្ហាញសមត្ថភាពច្រៀងនៅក្នុង មរតកទាំង៥ នៅសាលាភូមិន្ទវិចិត្រសិល្បៈ ដែលទទួលបានការសរសើរខ្លាំង

ក្រោយព្រះអង្គម្ចាស់ក្សត្រីវ័យក្មេង បានសម្តែងច្រៀងបានយ៉ាងពីរោះ។ ហើយនៅពេលនេះទ្រង់ក៍បានបញ្ចេញនូវវីដេអូច្រៀងរបស់ទ្រង់ផ្ទាល់ដែលមានចំណងជើងថា ដួងច័ន្ទ ធ្វើអោយមហាជនមានការចាប់អារម្មណ៍ជាខ្លាំង ព្រោះតែទ្រង់នៅវ័យក្មេងសោះ តែអាចមានសមត្ថភាពច្រៀងបានពីរោះយ៉ាងនេះ។ ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖

វីដេអូចម្រៀងរបស់អង្គម្ចាស់ក្សត្រីតូច នរោត្ដម ជេនណា បទ ដួងច័ន្ទ៖

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here