បុរសម្នាក់យកកាក់ទៅទិញរថយន្ត គ្រាន់តែរាប់ត្រូវចំណាយពេល០៣ថ្ងៃ និងប្រើបុគ្គលិកធ្វើការបន្ថែមម៉ោងចំនួន១៧នាក់ក្នុងមួយថ្ងៃ

0
282

បុរសម្នាក់យកកាក់ទៅទិញរថយន្ត គ្រាន់តែរាប់ត្រូវចំណាយពេល០៣ថ្ងៃ និងប្រើបុគ្គលិកធ្វើការបន្ថែមម៉ោងចំនួន១៧នាក់ក្នុងមួយថ្ងៃ

ថ្មីៗនេះមានការចែករំលែកពត៌មានតៗគ្នា អំពីបុរសម្នាក់ដែលយកកាក់ជាច្រើនគរដូចភ្នំទៅទិញរថយន្តក្នុងឃ្លាំងរថយន្តមួយកន្លែងនៅទីក្រុង សៀងហៃ ខេត្ត ហឺប៉ី ប្រទេសចិន។ រឿងនេះពិតជាធ្វើអោយបុគ្គលិករវល់ហើយដែលបានជួបភ្ញៀវដ៏វិសេសម្នាក់នេះ ។ បន្ទាប់ពីបានពិគ្រោះយោបល់យ៉ាងហ្មត់ចត់ជាមួយអ្នកលក់អតិថិជនប្រុសនេះបានសំរេចចិត្តទិញរថយន្តដែលមានតម្លៃ 190000 យ័ន (ប្រហែល 27484.48 ដុល្លាអាមេរិក) ។

ទោះជាយ៉ាងណាក៏ដោយរបៀបនៃការទូទាត់ប្រាក់របស់គាត់បានធ្វើឱ្យភ្នាក់ងារលក់ក្នុងក្រុមហ៊ុនមានការភ្ញាក់ផ្អើលពីព្រោះជំនួសឱ្យការបង់ប្រាក់ដោយប្រើកាត ឬស៊ែគ ។ ដំបូងបុរសនោះបានយកថង់កាក់ចំនួន 6 ហើយកាក់ទាំងអស់នេះសុទ្ធតែជារូបិយប័ណ្ណ មានតម្លៃ ១ យ័ន ជាលើកទីពីរគាត់បានយក 25 ថង់ទៀត កាក់ហើយចុងក្រោយបានយកកាក់ 35 កាបូបពេញបន្ថែមទៀត។

គ្រាន់តែចំនួនកាក់ដែលបុរសនោះយកមកវាបានធ្វើឱ្យបុគ្គលិកចំណាយពេលជិត 3 ថ្ងៃអង្គុយរាប់ ។
អ្នករាប់កាក់ទាំងអស់ត្រូវចាក់កាក់ទាំងអស់នៅលើឥដ្ឋ ហើយបុគ្គលិកចំនួន 17 នាក់ត្រូវធ្វើការបន្ថែមម៉ោងដើម្បីរាប់កាក់ទាំងនោះ។ ដំណើរការនេះមានរយៈពេល 2 ថ្ងៃកន្លះហើយបុគ្គលិកបានរាប់កាក់បានចំនួនសរុប 130.000 យន់ ។ នៅសល់ប៉ុន្មានត្រូវបានបង់ដោយប្រើកាតធនាគារ។ 

នេះមិនមែនជាលើកទី 1 ទេដែលមានមនុស្សយកកាក់មកទិញរថយន្ត។ នៅក្នុងខែធ្នូឆ្នាំ 2017 ក៏មានភ្ញៀវម្នាក់ដែរ រស់នៅក្នុងទីក្រុង ពូទីន ខេត្ត ហ្វូជាន ក៏បានបង់ប្រាក់កក់ចំនួន 70.000 យ័ននៅពេលទិញឡាន BMW ដែលមានតម្លៃ 400.000 យន់ ដែរ។

វាត្រូវចំណាយពេលរាប់ជាច្រើនថ្ងៃ និងក្រុមហ៊ុនត្រូវចំណាយប្រាក់OT ដល់បុគ្គលិកដែលនៅរាប់កាក់ដ៏ច្រើនមហិមាបែបនេះ៕

ប្រែសម្រួលដោយ៖ រំចង់

ប្រភព៖ Tintuc24h

LEAVE A REPLY

Please enter your comment!
Please enter your name here