អបអរសាទរក្មេងស្រីកម្ពុជា ០២នាក់ដែលមានជំងឺចម្លែកលើផ្ទៃមុខ អីលូវនេះទទួលបានការវះកាត់នៅអូស្រ្តាលីដោយឥតគិតថ្លៃ

0
191

អបអរសាទរក្មេងស្រីកម្ពុជា ០២នាក់ដែលមានជំងឺចម្លែកលើផ្ទៃមុខ អីលូវនេះទទួលបានការវះកាត់នៅអូស្រ្តាលីដោយឥតគិតថ្លៃ

អូស្ត្រាលី៖ ក្មេងស្រីកំសត់កម្ពុជា២នាក់ដែលមានជំងឺខុសធម្មតា រហូតធ្វើអោយខូចខាតផ្ទៃមុខ បានទៅដល់ទឹកដីប្រទេសអូស្ត្រាលី ហើយដើម្បីធ្វើការវះកាត់ផ្ទៃមុខរបស់នាង អោយស្រស់ស្អាតឡើងវិញ ក៏ដូចជាផ្លាស់ប្តូរជោគវាសនារបស់ក្មេងស្រីទាំង២នាក់នេះ អោយស្រស់បំព្រង។ ក្មេងស្រីកម្ពុជា ទាំង២នាក់នោះ មកពីទឹកដីខេត្តបាត់ដំបង ដោយម្នាក់មានឈ្មោះថា លីលី​ និងម្នាក់ទៀតមានឈ្មោះថា រក្សា។

តាមប្រភពព័ត៌មាន 9NEWS បានអោយដឹងថា លីលី មានជំងឺចំលែកម៉្យាងដែលគេអោយឈ្មោះថា Neurofibromatosis type 2 (NF2) ដោយដំបូងឡើយវាជាដុំសាច់តូចមួយ ហើយក៏រីកធំឡើងៗ នៅលើសរសៃប្រសាទ ហើយដុំសាច់នោះវាកាន់តែរីកធំឡើង ធ្វើអោយផ្ទៃមុខផ្នែកខាងស្តាំរបស់នាង ហើមធំ។ ចំពោះ រក្សា វិញមានជំងឺចំលែកផ្សេងពី លីលី ដោយគេអោយឈ្មោះថា vascular malformation ហើយជំងឺនេះវាកើតឡើងនៅលើ សរសៃឈាមដែលហួសប្រមាណនៅក្នុងផ្នែកណាមួយនៃរាងកាយ និងធ្វើអោយ រក្សា ខូចផ្ទៃមុខផ្នែកខាងឆ្វេង។

ក្នុងបទសម្ភាសន៍ជាមួយ 9NEWS លីលី បាននិយាយថា មិត្តភក្រ័របស់នាងគ្មានអ្នកណាម្នាក់ហ៊ានលេងជាមួយនាងទេ ដោយសារតែនាងមានមុខអាក្រក់ ហើយពួកគេហៅនាងថា នាងភ្នែកធំ ប៉ុន្តែឥលូវនេះ លីលី និង រក្សា បានក្លាយជាមិត្តភក្រ័ នឹងគ្នាពេលមកដល់ប្រទេសអូស្ត្រាលី។ ម្តាយរបស់ លីលី បាននិយាយ គាត់សប្បាយចិត្តណាស់ ពេលដែលគាត់កំពុងតែមានជីវភាពខ្វះខាត ឯកូនស្រីក៏មានជំងឺចំលែក ប៉ុន្តែបែរជាមានគេជួយសង្គ្រោះ ដោយមិនអស់ប្រាក់បែបនេះ៕

ប្រភព៖ Khmernote TV

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here