គ្រោះថ្នាក់ទាំងព្រលឹមអុរតែម្តង នៅចន្លោះគីឡូម៉ែត្រ ១២៤-១២៥ ភ្នំពេញ- ព្រះសីហនុ

0
375

គ្រោះថ្នាក់ទាំងព្រលឹមអុរតែម្តង នៅចន្លោះគីឡូម៉ែត្រ ១២៤-១២៥ ភ្នំពេញ- ព្រះសីហនុ

ខេត្តព្រះសីហនុ៖ ស្រុកកំពង់សីលា-នៅវេលាម៉ោងជិត ០៧ព្រឹក ត្រូវនឹងថ្ងៃទី​ ២៥ ឧសភា ឆ្នាំ២០១៩ ស្ថិតនៅត្រង់ចន្លោះគីឡូម៉ែត124-125 ស្ថិតក្នុងភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

មានករណីគ្រោះថ្នាក់ចរាចរណ៏មួយបានកើតឡើង រវាងរថយន្ត ផ្ទុកកុងតឺន័រ ពាក់ផ្លាកលេខ ភ្នំពេញ3E -5992 ទិសដៅពីភ្នំពេញទៅខេត្ត ព្រះសីហនុ បានបុកជាមួយនឹងរថយន្តមួយគ្រឿងទៀត សណ្តោងរុឺម៉ក ពាក់ផ្លាកលេខ ភ្នំពេញ 3E-2051 ទិសដៅ ផ្ទុយគ្នា ក្រោយកើតហេតុអ្នកបើកបររត់គេចបាត់ ចំណែកឯបុរសអ្នកបើកបរថយន្តកុងតឺន័ររងរបួសធ្ងន់។ 

ក្រោយកេីតហេតុ ភ្លាមៗសមត្ថកិច្ចនៅមិនទាន់ស្គាល់ឈ្មោះជនរងគ្រោះនិងសាវតាភាគីពាក់ពន្ធ័នៅឡើយ ហើយបច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងសំរួលដោះស្រាយកិច្ចការនេះបន្តតាមនិតិវិធី៕

ប្រភព៖ Huy Bunleng

LEAVE A REPLY

Please enter your comment!
Please enter your name here