តាមពិតបុរសដែលស្លាប់ដោយសារប្រពន្ធ និងម្តាយកាប់សម្លាប់ តាមពិតមានប្រវត្តិបួសជាសង្ឃនៅកម្ពុជាក្រោម ហើយមានចរិកល្អ

0
181

តាមពិតបុរសដែលស្លាប់ដោយសារប្រពន្ធ និងម្តាយកាប់សម្លាប់ តាមពិតមានប្រវត្តិបួសជាសង្ឃនៅកម្ពុជាក្រោម ហើយមានចរិកល្អ

រឿងរ៉ាវប្រពន្ធរួមគ្នាជាមួយម្ដាយបង្កើតរបស់នាង កាប់ និងចាក់សម្លាប់ប្ដី បានធ្វើឱ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ជនរងគ្រោះ មានអាយុទើប ២៩ឆ្នាំប៉ុណ្ណោះ ហើយបើតាមប្រភពពីអ្នកស្គាល់គ្នាបានឱ្យដឹងថា ជនរងគ្រោះជាអ្នកធ្លាប់បួសរៀននៅកម្ពុជាក្រោម មានភាពចរិតល្អ ប៉ុន្តែបែរជួបគ្រោះអកុសលស្រលាញ់ប្រពន្ធស្អាត ក៏ត្រូវអស់ជីវិតទាំងមិនទាន់សម្រេចក្ដីស្រមៃរបស់ខ្លួនឯង។

យុវជន គឹម យ៉ត ហៅសីហា មានទីលំនៅពីមុនក្នុងភូមិបង្រៃថ្មី ស្រុកថ្កូវ ខេត្តព្រះត្រពាំង ខ្មែរកម្ពុជាក្រោម។ សីហាបានបួសនៅកម្ពុជាក្រោម ហើយបានឡើងមកគង់នៅវត្ត ទួលសុវណ្ណារាម(ទួលសង្កែ) សង្កាត់ទួលសង្កែ ខណ្ឌ័ឫស្សីកែវ រាជធានីភ្នំពេញ។ សីហាកាលនៅបួស រៀននៅសាកលវិទ្យាល័យ ខេមរៈ ផ្នែកវិទ្យាសាស្ត្រនយោបាយ រៀនចប់បរិញ្ញាបត្រក៏បានលាចាកសិក្ខាបទ(សឹក)។

សឹកមិនបានប៉ុន្មានឆ្នាំ សីហាក៏មានចិត្តស្នេហាជាមួយកញ្ញាដ៏ស្រស់ស្អាតនៅខេត្តកំពត ហើយបានរៀបការកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ថ្មីៗនេះ ជាគូរស្វាមីភរិយាទៅតាប្រពៃណីជាតិខ្មែរ។ តែជាអកុសល អន្ទិត គឹម យ៉ត ហៅសីហា បានរៀបការប៉ះចំស្រីជើងឆើត ម្តាយក្មេកជើងល្អ ជាឃាតកសម្លាប់ប្តីខ្លួនឯងរួមគំនិតនិងម្តាយ។ សីហាស្លាប់អាយុ២៩ឆ្នាំ នៅផ្ទះជួលម្តុំផ្សារដីហុយ ភ្នំពេញ មិនដឹងស្លាប់ថ្ងៃណា? ម៉ោងប៉ុន្មាននោះទេ ព្រោះសពមានក្លិនស្អុយ ទើបទទួលបានព័ត៌មានថ្ងៃនេះ សពតម្កល់ធ្វើបុណ្យនៅវត្តតាំងក្រសាំង(ខាងជើង) កាលពីវេលាម៉ោង១០ព្រឹកមិញនេះ។

គួរបញ្ជាក់ថា យុវជនដ៏អភ័ព្វរូបនេះ ត្រូវប្រពន្ធ និងម្ដាយក្មេកព្រួតគ្នាកាប់ និងចាក់បណ្ដាលឲ្យស្លាប់ នៅក្នុងបន្ទប់ជួល ស្ថិតនៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនបង្កបាននិយាយថា មានទំនាស់ពាក្យសម្ដីក្នុងគ្រួសារ ហើយខឹងជនរងគ្រោះជាអ្នកផ្ដើមប្រើប្រាស់អំពើហិង្សាមុន។ ជនបង្កបានសារភាពថា ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ប៉ុន្តែ ២ថ្ងៃក្រោយទើបដឹង។

ជនសង្ស័យទាំង ២នាក់ម្ដាយកូន ជនសង្ស័យទី១៖ ឈ្មោះ គង់ ធីតា អាយុ៤៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ២៣J ផ្លូវបេតុង ក្រុម៧៦ ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ទី២៖ឈ្មោះ ង៉ូយ សុម៉ារី អាយុ២០ឆ្នាំ (ប្រពន្ធអ្នកស្លាប់) មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ជនរងគ្រោះឈ្មោះ គឹម យ៉ត អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅបន្ទប់ជួលកើតហេតុ។

បើតាមលោកអធិការបញ្ជាក់ថា មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី និងជនរងគ្រោះ បានរៀបការជាមួយគ្នានៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី បាននិយាយជាមួយជនរងគ្រោះ ទៅចុះសំបុតអាពាហ៍ពិពាហ៍ជាមួយគ្នា ហើយជនរងគ្រោះបាននិយាយថា ចាំការបាន០២ឆ្នាំ ចាំទៅចុះសំបុត្រអាពាហ៍ពិពាហ៍ ដោយមានចិត្តប្រច័ណ្ឌលើជនរងគ្រោះ ហើយមានទំនាស់ជាមួយគ្នាជាញឹកញ៉ាប់។

នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ពេលល្ងាចជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី បានទៅយកម្តាយរបស់ខ្លួន (ជនសង្ស័យឈ្មោះ គង់ ធីតា) ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌដូនពេញ មកស្នាក់នៅជាមួយខ្លួនដើម្បីជួយមើលជនរងគ្រោះមានអាការៈមិនសូវស្រួលខ្លួន រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី បានសុំលុយជនរងគ្រោះ១០,០០០រៀល ហើយជនរងគ្រោះមិនព្រមឲ្យក៏មានទំនាស់ជាមួយគ្នាតែម្តង។

បន្ទាប់មកជនរងគ្រោះ បានយកដៃទៅច្របាច់កជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី ហើយជនសង្ស័យ ង៉ូយ សុម៉ារី បានស្រែកឲ្យម្តាយ (ជនសង្ស័យ គឹម ធីតា) ជួយហើយជនសង្ស័យឈ្មោះ គឹម ធីតា បានកាន់កាំបិតបុ័ងតោ មកកាប់ជនរងគ្រោះចំកញ្ចឹងក បណ្តាលឲ្យស្លាប់ហើយជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី បានខ្សែភ្លើងស្កុតចងរុំដៃជើងជនរងគ្រោះ រួចយកកូនកាំបិតចុងស្រួច ចាក់ជនរងគ្រោះបណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែងតែម្តង។

ទើបនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ជនសង្ស័យទាំង០២នាក់ បានចូលខ្លួនមកសារភាព នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា រួចសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់តែម្តង។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here