មិត្តភក្តិរបស់បុរសដែលត្រូវប្រពន្ធ និងម្តាយក្មេកសម្លាប់ បានទម្លាយរឿងម្តាយថា…

0
224

មិត្តភក្តិរបស់បុរសដែលត្រូវប្រពន្ធ និងម្តាយក្មេកសម្លាប់ បានទម្លាយរឿងម្តាយថា…

ភ្នំពេញ៖ ប្រិយមិត្តជ្រាបច្បាស់ហើយថាកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នៅបន្ទប់ជួលមួយក្នុងភូមិចុងថ្នល់លិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខប្តី-ប្រពន្ធមួយគូរទើបតែរៀបការថ្មោងថ្មី ដេករស់នៅជាមួយគ្នាមិនទាន់ទាំងក្តៅខ្នងផង នួនល្អងចិត្តខ្មៅ រួម២នាក់ម្តាយ ហ៊ានលើកដៃចា ក់ប្តី ព្រោះរឿងលុយ១មុឺនរៀល រហូតបាត់បង់ជីវិត អូសស ពទៅលាក់ក្នុងបន្ទប់ចាក់សោរឃុំទុកចោល 

ហើយនាំគ្នាគេចខ្លួន ពួនសង្ងំនៅមិនសុខ ស្រាប់តែនៅវេលាម៉ោង៩យប់ថ្ងៃដដែល ជនដៃដល់ ដៃឆៅ២នាក់ម្តាយកូន ដឹកដៃគ្នាចូលប៉ុស្តិ៍ប៉ូលិស សារភាពនូវទង្វើរខ្លួន ហើយអូសដៃប៉ូលិសឲ្យទៅមើលជាក់ស្តែង បង្កឲ្យភ្ញាក់ផ្អើលទាំងសមត្ថកិច្ច ទាំងប្រជាពលរដ្ឋរឹតតែទ្រូង ព្រោះមិននឹកស្មានដល់ ។តាមការសារភាពរៀបរាប់ ស្ត្រីសង្ស័យ បានឲ្យដឹងថា ប្តី ប្រពន្ធខាងលើទើបតែរៀបការនឹងគ្នា ក្នុងអំឡុងខែមករា ឆ្នាំ២០១៩ ហើយទើបមកស្នាក់នៅ ផ្ទះជួលកន្លែងកើតហេតុនេះដែរ ។ ស្ត្រីសង្ស័យបន្តទៀតថា នៅល្ងាចថ្ងៃទី២៣ ខែ ឧសភា ប្តីមាន អាការៈមិនស្រួលខ្លួនជនសង្ស័យជាប្រពន្ធបានហៅម្តាយ ឈ្មោះ គង់ ធីតា ឲ្យមកជួយមើល

« ប្តីកូនឈឺហើយម៉ាក់អើយ » លុះដល់វេលាម៉ោង១០ព្រឹកថ្ងៃទី២៤ ខែឧសភា ជនសង្ស័យជាប្រពន្ធ បានសុំលុយប្តី (ជនរង គ្រោះ) ចំនួន១មុឺនរៀល ជនរងគ្រោះកំពង់ឈឺផង មិនបានយកលុយឲ្យ ធ្វើឲ្យជនសង្ស័យខឹង មាត់ធំ មាត់តូច ក៏កើត ជាទំនាស់សម្តីដាក់គ្នា ជនរងគ្រោះ ក្រោកងើបទាំងវេទនា ចាប់ច្របាច់ កប្រពន្ធ ស្រែកឲ្យម៉ែជួយ ស្ទុះមកទាន់ចិត្ត ប្រដាប់ដោយបុ័ងតោ កាប់២បុ័ងតោ ជនរង គ្រោះដួលស្រឹប ប្រពន្ធអូសប្តីជាជនរងគ្រោះ ដាក់លើគ្រែ ចា ក់បន្ថែម២កូនកាំបិ តចុងស្រួច ជនរងគ្រោះផុត

ទៅសពមានឈ្មោះ គឹម យ៉ត ហៅ គឹម សីហា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនទិញលក់អចលនទ្រ ព្យស្នាក់នៅកន្លែងកើតហេតុ ។ ចំណែកស្ត្រីជាម្តាយជាជនដៃដល់ មានឈ្មោះ គង់ ធីតា ហៅ ម៉ាក់ស្រីស អាយុ៤៩ឆ្នាំ មុខរបរកាត់ដេរនៅផ្ទះ មានទីលំនៅ ផ្ទះលេខ២៣ហ្សុី ផ្លូវបេតុង ក្រុម៧៦ ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ រីឯកូនស្រីដៃឆៅ ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ ឈ្មោះ ង៉ូយ សុម៉ារី ហៅ ស្រីស អាយុ២០ឆ្នាំ មុខរបរនៅផ្ទះស្នាក់ នៅបន្ទប់ផ្ទះជួល កន្លែងកើតហេតុទើបបានជាង១ខែ ។

យ៉ាងណាមិញយោងទៅតាមមិត្តភក្តិរបស់ជនរងគ្រោះបានបង្ហោះថាដែលថា ៖ ធ្លាប់លឺគាត់និយាយាថាតិចទៀតគាត់ប្រហែលលែងនៅស្រុកខ្មែរហេីយ ដោយសាម្ដាយក្មេកតាមបំផ្លាញរករឿងគាត់ពេក រហូតដល់ពេលនេះបំផ្លាញទាំងជីវិតគាត់ទៀតសូមទៅអោយបានសុខចុះបងប្រុស លែងមានអ្នកតាមចងកម្មចងពាជាមួយបងទៀតហេីយ

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here