នរកណាស់! កូនប្រុសតិរិច្ចានចិត្តខ្លាំង ទាញកាបិតផ្គាក់ដេញកាប់ម្តាយបង្កើតខ្លួនឯងរត់ពេញភូមិ

0
240

នរកណាស់! កូនប្រុសតិរិច្ចានចិត្តខ្លាំង ទាញកាបិតផ្គាក់ដេញកាប់ម្តាយបង្កើតខ្លួនឯងរត់ពេញភូមិ

កំពង់ស្ពឺ​៖ យុវជនម្នាក់ទាញកាំបិត​ផ្គាប់​ដេញកាប់ម្តាយបង្កើតខ្លួនឯងរត់ពេញភូមិ ព្រោះតែខឹងនឹងម្ដាយមិនអោយលុយពេលខ្លួនសុំ។ ពេលនេះត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីថ្ងៃទី២៤​ ខែឧសភា ឆ្នាំ២០​១៩ វេលាម៉ោង០៩និង៤៥នាទី​ ស្ថិតនៅភូមិរកាបាញ់ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំ​ពង់ស្ពឺ។

កូនប្រុសតិរិច្ចានម្នាក់នេះ មានឈ្មោះ​ សៅ ភារៈ​ ភេទប្រុស អាយុ២២ឆ្នាំរស់នៅភូមិរកាបាញ់ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចំណែកម្តាយឈ្មោះ សុខ ណាវ អាយុ ៥៦​ឆ្នាំនៅ​ ភូមិរកាបាញ់ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំ​ពង់ស្ពឺ។

តាមការបញ្ជាក់ពី​នគរបាល​បានអោយដឹងថា​ កូន​ប្រុស​នេះ​ គឺក្នុងភូមិតែងតែមានក្រុមបងតូចបងធំដើរមិនសូវចូលផ្ទះ ហើយគ្មានការងារអីធ្វេីទេ។ គួរបញ្ជាក់ផងដែរថា​ នៅថៃ្ងកេីតហេតុគឺព្រោះតែ​ខឹ​ងនឹងម្ដាយ​ហាមឃាត់​មិនអោយយកខ្លឹមសទៅ​ល​ក់​ ព្រោះខ្លួនមានផែនការយកប្រាក់ទៅចាយវាយដោយមិនគិតរកការងារធ្វេីនិងផឹកស្រា​ទៀតផង ពេលកេីតហេតុបានអ្នកជិតខាងជួយឃាត់ទាន់​និ​ងរាយការណ៍មកសមត្ថកិច្ចបានទាន់ពេលវេលា កុំអីមិនដឹងទៅជាយ៉ាងណាទេ។

បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​បានឃាត់ខ្លួនឈ្មោះ​ខាងលើ​ធ្វើការសាកសួរ​ និងកសាងសំណុំ​រឿង​បញ្ជូន​ទៅកាន់​ការិយាល័យ​ជំនាញ​ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here