ខ្លាំងបាត់! ក្រុមជនជាតិមួយក្រុមប្រមាណ១០នាក់ផឹកស៊ីក្នុង KTV បង្កហឹង្សាទាត់ធាក់នារីខារ៉ាអូខេ ដោយសារ…

0
181

ខ្លាំងបាត់! ក្រុមជនជាតិមួយក្រុមប្រមាណ១០នាក់ផឹកស៊ីក្នុង KTV បង្កហឹង្សាទាត់ធាក់នារីខារ៉ាអូខេ ដោយសារ…

​ភ្នំពេញ៖ ​​ករណីអំពេីហិង្សា ​នៅក្នុងហាងខារ៉ាអូខេមួយកន្លែង យីហោ “សប្បាយៗ​ KTV” បង្កឡេីងដោយភាគីជនជាតិចិនមួយក្រុមស្រវឹងទាត់ធាក់ក្បាល​ នារីបម្រេីខារ៉ាអូខេម្នាក់ ​ត្រូវ​បាន​ក្រុមសន្តិសុខសម្របសម្រួល​ ជា​ករណី​ហិង្សា​ធម្មតាទៅវិញ ។

ដែលហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោង​ជិត០២រំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី២៦ ខែឧសភា​ ឆ្នាំ​២០១៩នេះ នៅតាមបណ្ដោយផ្លូវ៤៣០ ស្ថិតក្នុងសង្កាត់​ផ្សារដេីមថ្កូវ ខណ្ឌ​ចំការមន ​រាជធានីភ្នំពេញ។

នារីរងគ្រោះមានឈ្មោះ លីនដា អាយុ២០ឆ្នាំជាង មុខរបរ​ធ្វេីការក្នុងហាងខារ៉ាអូខេកេីតហេតុខាងលេី​ ។

យោង​តាម​ប្រភព​ព័ត៌មាន​នៅ​ក្បែរ​កន្លែង​កើតហេតុ​ថាបានឲ្យដឹងថា មុនកើតហេតុមាន​ជនជាតិចិន​មួយ​ក្រុម បាន​ចូលមកហូប​ចុក​ច្រៀងខារ៉ាអូខេក្នុងហាង​ខាងលើ ស្រាប់​តែ​​ក្រុមជនជាតិចិន​ទាំង​​នោះ​​ បានបង្ក​ហិង្សា​ទាត់ធាក់ក្បាល​នារីបម្រេីខារ៉ាអូខេ​ម្នាក់ បង្កការភ្ញាក់ផ្អើល​ពេញក្នុងខារ៉ាអូខេខាងលេី​ ទេីបក្រុមសន្តិសុខចុះទៅឃាត់ជនជាតិចិនម្នាក់​ ក្នុងចំណោម​ក្រុមជនជាតិចិន មានគ្នាប្រមាណជិត១០នាក់នោះ ដេីម្បីធ្វេីការដោះស្រាយគ្នាមួយជំហានសិន។

ក្រោយមកដោយមានការសម្របសម្រួលពីក្រុមសន្តិសុខ ដេីម្បីកុំអោយមានរឿងវែងឆ្ងាយ​ និងកុំអោយប៉ះពាល់ដល់ហាងទៀតនោះ​ នារីរងគ្រោះ​ ទាមទារជម្ងឺចិត្ត ២០០ដុល្លារ ពីជនជាតិចិនបង្ក ហេីយជនជាតិចិននោះ ក៏យល់ព្រមសងសំណងអោយនារីរងគ្រោះដេីម្បីបញ្ចប់រឿងផងដែរ ហេីយគិតលុយចេញទៅបាត់អស់។

ក្រោយ​ពេល​កើតហេតុ គេ​ស​ង្គេ​ត​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ មានទាំងលោកមេប៉ុស្តិ៍នគរបាលផ្សារដេីមថ្កូវ និងកម្លាំងអាវុធហត្ថខណ្ឌចំការមន បាន​ចុះ​មក​ដល់ទី​តាំង​ខាងលើ​ផង​ដែរ រួចសាកសួរក្រុមសន្តិសុខ តែដោយសារភាគីបង្កនិងភាគីរងគ្រោះ ដោះស្រាយគ្នាបញ្ចប់រឿងទៅបាត់អស់ហេីយ ទេីប​លោកមេប៉ុស្តិ៍នគរបាលផ្សារដេីមថ្កូវ និងកម្លាំងអាវុធហត្ថខណ្ឌចំការមន ចាក​ចេញពី​ទីតាំងនោះដែរទៅ៕ ប្រភព៖ Tvfb

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here