នារីស្រស់ស្អាតជប៉ុនម្នាក់រុញរទេះលក់ស្លាបមាន់បំពង កំពុងមានការទាក់ទាញខ្លាំង

0
405

នារីស្រស់ស្អាតជប៉ុនម្នាក់រុញរទេះលក់ស្លាបមាន់បំពង កំពុងមានការទាក់ទាញខ្លាំង

ប្រិយមិត្តមិនតិចទេដែលចូលចិត្តអាកប្បកិរិយារបស់ជនជាតិជប៉ុន ដែលភាគច្រើនមានភាពតស៊ូ និង ឧស្សាហ៍ព្យាយាម មានសុជីវធម៌ខ្ពស់។ កាលពីថ្មីៗនេះមានការភ្ញាក់ផ្អើលលើបណ្តាញសង្គមហ្វេសបុកដែលមានគេបង្ហោះរូបភាពនារីជនជាតិជប៉ុនស្រស់ស្អាតម្នាក់់បានដាក់រទេះរុញលក់ភ្លៅមាន់ស្លាបមាន់អាំងនៅមុខផ្សារទួលទំពួង។

ជនជាតិជប៉ុនត្រូវបានកត់សំគាល់ថា ជាជាតិសាសន៍មួយដែលមានអាយុច្រើនជាងគេ នៅលើពិភពលោក មិនតែប៉ុណ្ណោះ​ ជនជាតិ​មួយនេះ​ ក៏មាន​អាកប្បកិរិយា​គួរ​សម​ មានការ​គោរព​ សុជីវធម៌ល្អ​​ និងមាន​ទំនួលខុសត្រូវ​ខ្ពស់​ផងដែរ​ ជាពិសេស​នោះ​ គឺមាន​ភាព​តស៊ូ​ និងមានការ​ព្យាយាម​គួរឲ្យ​កោតសរសើរ​ខ្លាំង​ណាស់​។

ដោយមើលតាមរូបភាពក៏មានបងប្អូនខ្មែរយើង បានជួយទិញញាំ ហើយអ្នកលក់ដែលជាជនជាតិជប៉ុនមានទឹកមុខប្រកបដោយស្នាមញញឹម និងរួសរាយរាក់ទាក់៕

អត្ថបទដោយ៖ លោក​ ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here