បុកស្លាប់ទាំងព្រលឹមតែម្តង! ករណីរថយន្តកុងតឺន័រ បុកជាមួយនឹងរថយន្តឡិចស៊ីសRx300

0
425

បុកស្លាប់ទាំងព្រលឹមតែម្តង! ករណីរថយន្តកុងតឺន័រ បុកជាមួយនឹងរថយន្តឡិចស៊ីសRx300

ក្រុងព្រះសីហនុ-របាយការណ៏ពីនគរបាលស្រុកអោយដឹងថា នៅវេលាម៉ោងជិត៥ព្រឹកថ្ងៃទី២៧.០៥.២០១៩នេះ នៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែ្រតលេខ ១៦១-១៦២ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត ០១គ្រឿង ម៉ាក LEXUS RX300 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AZ-0795 ដែលមានទិសដៅពីខេត្តព្រះសីហនុឆ្ពោះទៅរាជធានីភ្នំពេញ។

អ្នកបើកបរដោយ ឈ្មោះ វង់ នាងសិន ភេទប្រុស អាយុ ៥២ឆ្នាំ មានទីលំនៅ ក្រុង/ខេត្តព្រះសីហនុ (ជនជាតិចិន) និងអ្នករួមដំណើរ ០១នាក់ ឈ្មោះ ប៊ុន ម៉ាប់ ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅ រាជនីភ្នំពេញ ។

លុះមកដល់ចំណុចខាងលើ បានរេចង្កូតមកខាងឆ្វេងដៃ ខណៈពេលនោះមានរថយន្ត ០១គ្រឿងម៉ាក FREIGHTERពណ៌ត្រួយចេក,ស ពាក់ផ្លាកលេខ 3C-7354 ដែលមានទិសដៅផ្ទុយគ្នាមកដល់ ក៏បានបុកប៉ះគ្នាតែម្តង អ្នកបើកបរឈ្មោះ ឈុន បូរ៉ា ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិតែប៉ែ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ និង អ្នករួមដំណើរចំនួន ០១នាក់ ឈ្មោះ យិន នីតា ភេទស្រី អាយុ ២០ឆ្នាំ មានទីលំនៅភូមិ ពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលឲ្យមនុស្សស្លាប់ ចំនួន ០១នាក់ :
១.ឈ្មោះ ឈុន ប៉រ៉ា អ្នកបើកបររថយន្ត ធំម៉ាកFREIGHTER ស្លាប់នៅកន្លែងកើតហេតុ ដោយសារពេលបុកធ្លាក់ចេញតាមទ្វាររថយន្តមកដី។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តនិតិវិធីដោះស្រាយបន្តតាមផ្លូវច្បាប៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here