រស់មិនបានយូរទេខ្មែរ! ប្រេងឆាខូចគុណភាពយួនជាច្រើនហូរចូលកម្ពុជា ក្រោយជប៉ុនបដិសេដការនាំចូលប្រភេទប្រេងទាំងនេះ(មានវីដេអូ)

0
506

រស់មិនបានយូរទេខ្មែរ! ប្រេងឆាខូចគុណភាពយួនជាច្រើនហូរចូលកម្ពុជា ក្រោយជប៉ុនបដិសេដការនាំចូលប្រភេទប្រេងទាំងនេះ(មានវីដេអូ)

បើតាមបណ្ដាញសង្គមហ្វេសប៊ុក Page ដែលមានឈ្មោះថា ផលិតផលល្អ បានធ្វើការបង្ហោះនូវវីដេអូមួយដែលបញ្ជាក់ថាជាខ្សែវីដេអូថតបាននៅខេត្តកំពត ដែលវីដេអូនេះបានបង្ហោះនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០១៩ ដែលបង្ហាញពីប្រេងខូចគុណភាពជាច្រើនរយដុងធំៗ ដែលបើតាមការបញ្ជាក់គឺប្រេងនេះ គឺជាប្រេងដែលប្រើសម្រាប់ឆាបាយ ឬសម្រាប់បំពងជាដើម ដែលបម្រុងនឹងលក់ទៅក្នុងទីផ្សារប្រទេសកម្ពុជា ។

ក្រោយពីពិនិត្យឃើញថាទំនិញគ្មានគុណភាព ជប៉ុនបានបញ្ជូនទំនិញទាំងនោះត្រឡប់មកប្រទេសដែលជាអ្នកផ្គត់ផ្គង់គឺវៀតណាមវិញ ប៉ុន្តែទំនិញដែលគ្មានគុណភាព និងស្ដង់ដារត្រឹមត្រូវនេះ បាននាំចូលយកមកលក់ឲ្យប្រទេសកម្ពុជាទៅវិញ ដែលអ្នកសារព័ត៌មានមួយចំនួនបានធ្វើការថតបាននៅខេត្តកំពត ដែលបើតាមបញ្ជាក់ថាគយខេត្តកំពត បានធ្វើការរត់ចោលកន្លែងព្រោះតែដឹងថាសារព័ត៌មានទៅដល់ ។

ជាក់ស្ដែងគយខេត្តកំពត មិនមានវត្តមាននៅកន្លែងនោះទេ ដោយអ្នកយកការបាននិយាយថា ប្រេងនេះគឺមានវាយអក្សរខ្មែរទៀតផង ។ ជាមួយគ្នានេះផងដែរ មានមីជាច្រើនកេះក៏ត្រូវបានគ្របយ៉ាងជិតនៅកន្លែងនោះផងដែរ សម្រាប់ធ្វើការលក់នៅក្នុងស្រុក ដែលមានមីខ្លាឃ្មុំ ជាដើម ។ អ្វីដែលបញ្ជាក់ថាជាទំនិញរបស់វៀតណាមខុសច្បាប់នោះ គឺ មានស្លាកលេខឡានផងដែរ ដែលមាននៅក្នុងរូបខាងក្រោម ៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here