គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខដឹកនាំកម្លាំងចុះទប់ស្កាត់ភ្លាមៗ និងរុះរើសំណង់រៀបឥដ្ឋរំលោភចូលចិញ្ចើមផ្លូវសាធារណៈមួយកន្លែង(មានវីដេអូ)

0
102

គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខដឹកនាំកម្លាំងចុះទប់ស្កាត់ភ្លាមៗ និងរុះរើសំណង់រៀបឥដ្ឋរំលោភចូលចិញ្ចើមផ្លូវសាធារណៈមួយកន្លែង(មានវីដេអូ)

នាព្រឹកថ្ងៃទី ២៩ ឧសភា ឆ្នាំ២០១៩ គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខដឹកនាំកម្លាំងចុះទប់ស្កាត់ភ្លាមៗ និងរុះរើសំណង់រៀបឥដ្ឋរំលោភចូលចិញ្ចើមផ្លូវសាធារណៈមួយកន្លែង ស្ថិតនៅផ្លូវណ័រប្រ៊ីត ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបានណែនាំធ្វើកំណត់ហេតុដល់ម្ចាស់សំណង់អោយបញ្ឈប់សកម្មភាពនេះជាបន្ទាន់ ក្នងករណីមិនអនុវត្តតាមការណែនាំ អាជ្ញាធរខណ្ឌនឹងចាត់វិធានការទៅតាមនីតិវិធីច្បាប់ ។

ជាមួយនេះ រដ្ឋបាលខណ្ឌសែនសុខសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បញ្ឈប់ការរំលោភយកចិញ្ចើមផ្លូវសាធារណៈដាក់តាំងលក់ទំនិញ សម្ភារផ្សេងៗ បណ្តាលអោយប៉ះពាល់សណ្តាប់ធ្នាប់ អនាម័យ របៀបរៀបរយសាធារណៈ និងសោភ័ណ្ឌភាពរាជធានីភ្នំពេញ របស់យើង។

គួរបញ្ជាក់ផងដែរ សំណង់អាណាធិបតេយ្យជាច្រើននៅក្នុងរាជធានីភ្នំពេញបានធ្វើការសាងសង់រំលោភទៅលើចំណីផ្លូវរដ្ឋដែលជាហេតុធ្វើអោយផ្លូវទាំងនោះមានការរួមតូចពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ បើទោះបីជាអាជ្ញាធរបានចុះណែនាំ និងរុះរើជាច្រើនលើកច្រើនសារក៏ដោយ៕

ប្រភព៖ សែនសុខដួងចិត្ត

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here