ម្ចាស់ហាង “គីមម៉េងផ្ទះទឹក” បានប្រកាសនឹងផ្តល់រង្វាន់ជូន០២លានរៀល បើអ្នកណាចាប់ឃាតកររំលោភក្មេងស្រីនោះបាន មិនបានប៉ូលីស ឬបេអឹមទេ

0
315

ម្ចាស់ហាង “គីមម៉េងផ្ទះទឹក” បានប្រកាសនឹងផ្តល់រង្វាន់ជូន០២លានរៀល បើអ្នកណាចាប់ឃាតកររំលោភក្មេងស្រីនោះបាន មិនបានប៉ូលីស ឬបេអឹមទេ

តាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ «Ouk Mang» ​ដែល​ជា​ម្ចាស់​ហាង​ គីម​ម៉េង​ផ្ទះ​ទឹក ​បាន​បង្ហោះ​សារ​រៀប​រាប់​នូវ​ខ្លឹម​សារ​ដោយ​ភ្ជាប់​ជា​មួយ​លេខ​ទូរស័ព្ទ​២ខ្សែ​ថា «​បើ​សិន​ជា​ចាប់​ជនដៃដល់បាន ហាង​គីមម៉េង​ផ្ទះ​ទឹក នឹង​ជូន​រង្វាន់​ចំនួន ២​លាន​រៀល​ មិន​ថា​ប៉ូលិស ឬ​ប៉េអឹម​ទេ ​ពេល​ចាប់​បាន​ សូម​ទាក់​ទង​តាម​លេខ​ទូរសព្ទ ០១៥ ៦៧ ៨៨ ៨៣ និង ០១១ ៥៧ ៩១ ១១»។

គួររំលឹកផងដែរថា  មានក្មេងស្រីម្នាក់ និងក្មេងប្រុសម្នាក់ជាបងប្អូនបង្កើតបានស្លាប់ដោយសារតែឃាតករ រំលោភក្មេងស្រីរួចសម្លាប់ក្មេងៗនៅក្នុងផ្ទះ ស្ថិតនៅតំបន់អូរត្រេះសង្កាត់លេខ៤ ក្រុងព្រះសីហនុ នាល្ងាចថ្ងៃ២៩ឧសភា២០១៩នេះ ។ បើតាមស្ត្រីជាម្តាយថា កូនគាត់ទាំង២នាក់នេះ ម្នាក់ឈ្មោះសុខ លក្ខ័ និងម្នាក់ឈ្មោះសុខ លី ហើយថាហេតុការណ៏នេះ កើតឡើងពេលដែលមិនមានមនុស្សចាស់ជាសាច់ញាតិនៅជាមួយដោយជាប់រវល់ទៅធ្វើការ មានតែក្មេងៗនៅក្នុងផ្ទះ ។

ករណីនេះ សមត្ថកិច្ចនៅមិនទាន់មានរបាយការណ៏ជាក់នៅឡើយដោយរង់ចាំធ្វើការអង្កេតជាមុនសិន ជាមួយនឹងការស្វះស្វែងស្រាវជ្រាវរកជនដៃដល់ យកមកផ្តន្ទាទោសតាមច្បាប់៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here