បុរសម្នាក់មានមុខរបរស៊ីឈ្មួលភ្ជួរស្រែអោយគេ អភ័ព្វភ្ជួរប៉ះមីនតោនផ្ទុះបណ្តាលអោយរងរបួសធ្ងន់

0
396

បុរសម្នាក់មានមុខរបរស៊ីឈ្មួលភ្ជួរស្រែអោយគេ អភ័ព្វភ្ជួរប៉ះមីនតោនផ្ទុះបណ្តាលអោយរងរបួសធ្ងន់

ខេត្តកណ្តាល៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង០៨.០៥នាទី ព្រឹក មានករណីផ្ទុះមីនតោន ភូមិចំការជោ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល បានបណ្តាលឲ្យបុរសម្នាក់រងបួសធ្ងន់ធ្ងរ ជនរងគ្រោះក្នុងហេតុការណ៍នោះឈ្មោះធី ទី ភេទ ប្រុស អាយុ៣៣ឆ្នាំ មុខរបរស៊ីឈ្នួលភ្ជួរដីស្រែ មានទីលំនៅសព្វថ្ងៃរស់នៅភូមិត្រពាំងទឹម ឃុំព្រាល ស្រុកកញ្ជ្រាច ខេត្តព្រៃវែង។ ហេតុការណ៍នេះបានកើតឡើងនៅពេលដែលជនរងគ្រោះកំពុងភ្ជួរដីដោយត្រាក់ទ័រ។ ជនរងគ្រោះត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន រួមក្រុមកម្ចាត់មីនស៊ីម៉ាក់បានមកដល់ ហើយពិនិត្យមើលឃើញថាមីនដែលផ្ទុះនេះមានអាយុកាលតាំងពីសម័យសង្គ្រាមមកម្លេះ រហូតមកដល់ពេលនេះមកករណីផ្ទុះនេះកើតឡើងដោយបង្កអោយរបួស និងខូចខាតត្រាក់ទ័រមួយគ្រឿង៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here