សូមចូលរួមរំលែកទុក្ខនាយ ហុងដា ដែលបាត់បង់ឪពុកជាទីស្រលាញ់ថ្ងៃនេះ

0
301

សូមចូលរួមរំលែកទុក្ខនាយ ហុងដា ដែលបាត់បង់ឪពុកជាទីស្រលាញ់ថ្ងៃនេះ

ប្រិយមិត្តជាច្រើនពិតជាទទួលបានដំណឹងដ៏សោលសៅមួយហើយ ក្នុងថ្ងៃនេះ តាមរយៈហ្វេសប៊ុករបស់ “នាយហុងដា កំបែ្លង” បានបញ្ជាក់ឲ្យថា “ថ្ងៃនេះខ្ញុំបាទនាយហុងដាជួបទុក្ខជាទំងន់ដោយលោកឪពុកខ្ញុំបាទ បានទទួលមរណៈភាព នៅថ្ងៃ31 ខែ05 2019 វេលាម៉ោង11 ត្រូវនិងថ្ងៃសុក្រខែវិសាខឆ្នាំកុលពស ២៥៦៣”។ ក្រោយពីឃើញបែបនេះ បានធ្វើឲ្យមហាជនចូលរួមសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខដល់គ្រួសារសពផងដែរ។



ចំណែកនៅមុននេះបន្តិច ក្នុងថ្ងៃដដែលនេះ លោក K01 បានទៅជួបផ្ទាល់ជាមួយ នាយ ហុង ដា ព្រមជាមួយកិច្ចសំម្ភាសន៍ខ្លះៗស្តាប់មើលទៅពិតជាអាណិតខ្លោចចិត្តចំពោះឪពុកនាយហុងដា។ លោក K01 ក៏បានភ្ជាប់សារខ្លីមួយថា “ជួយស៊ែរម្នាក់មួយយកតែបុណ្យផងទៅ ក្តុកក្តួលណាស់ ពេលបានស្តាប់បងហុងដា រៀបរាប់ពីការស្លាប់របស់ឪពុករបស់ខ្លួន ហើយគាត់ជាតួអង្គល្ខោនបាសាក់ តាំងពីគាត់នៅតូចៗម្លេះ សូមសិល្បករ សិល្បការិនី ជួយចូលរួមឲ្យបានច្រើនផង ។”។ ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀតសូមទស្សនាវីដេអូខាងក្រោមនេះ៕

សូមទស្សនាវីដេអូៈ

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here