សរុបព័ត៌មានលម្អិតស្តីករណីឃាតកម្ម រំលោភសំលាប់ ក្មេងប្រុ-ស្រី ០២នាក់ នៅខេត្តព្រះសីហនុ

0
191

សរុបព័ត៌មានលម្អិតស្តីករណីឃាតកម្ម រំលោភសំលាប់ ក្មេងប្រុ-ស្រី ០២នាក់ នៅខេត្តព្រះសីហនុ

ឃាតក​សម្លាប់​កុមារ​ពី​រ​នាក់ បាន​សារភាព​ថា​ រូបគេ​បាន​ជក់​ថ្នាំ​ញៀន​ ហើយ​ផឹក​ស្រា​អស់​១.៥លីត្រ​ ពេល​ស្រវឹង​បាន​ដើរ​ទៅ​បន្ទប់​ជួល​មួយ​ ដែល​នៅ​ក្បែរ​គ្នា​ ឃើញ​ក្មេងប្រុស​ស្រី​ពីរ​នាក់​បងប្អូន​ កំពុង​លេង​នៅ​មុខ​ផ្ទះ​ វា​បាន​អូស​ដៃ​ក្មេង​ស្រី​ជា​បង​ ចូល​ក្នុង​បន្ទប់​ហើយ​ផ្តួល​រំលោភ​ ខ្ទប់មាត់​ថប់ដង្ហើម​ ប្អូន​ប្រុសអា​យុ​ជាង​២ឆ្នាំ​ ឃើញ​ដូច​នេះ​ បាន​ស្រែកយំខ្លាំងៗ ឃាតក​បាន​វាយ​ក្មេង​៦​ដៃ​ពេញ​ទំហឹង​ និង​ទាត់​មួយ​ជើង​បត់​ក​ផ្ទប់ជញ្ជាំង ស្លាប់​ភ្លាម​ រួច​ហើយ​ទើប​វា​ដើរ​ចេញ​ពី​កន្លែង​កើតហេតុ​ មក​ជួប​នឹង​ប្រពន្ធ​ ហើយ​នាំគ្នា​រត់គេច​ខ្លួន​មក​ខេត្ត​ព្រៃវែង​។

ខាង​ក្រោម​នេះ​ ជា​របាយការណ៍​សង្ខេប​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ ៖ នៅវេលាម៉ោង​១:៣០នាទី​ ឈាន​ចូល​ថ្ងៃទី០៣/០៦/២០១៩ ជនសង្ស័យឈ្មោះមៀង វិចិត្រ ភេទប្រុស​ ដែល​ជា​ឃាតក​រំលោភ​សម្លាប់​កុមារ​ពីរ​នាក់​បងប្អូន​ ត្រូវ​បាន​បញ្ចូនពីនាយកដ្ឋាននគរបាល ព្រហ្មទណ្ឌ​ មកដល់ស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ ។
តាមចម្លើយ​ របស់ឈ្មោះ មៀង វិចិត្រ ភេទប្រុស​អាយុ​២៦​ឆ្នាំ​ បានអោយដឹងថា​ ៖ កាលពីថ្ងៃទី២៩ ខែ​ ឧសភា ឆ្នាំ២០១៩ ម៉ោងប្រហែល៧ព្រឹក វា​បានទិញថ្នាំ​ញៀន នៅម្តុំឆ្នេរអូរឈើទាល តំលៃ ៣៥,០០០​រៀល​ មក​ជក់​នៅដីឡូត៍​មួយ​ក្បែរបន្ទប់ជួល​ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នឹង​បានទិញស្រាថ្នាំ១.៥លីត្រ មកផឹកថែមទៀត។ បន្ទាប់ពីផឹកស្រា និងប្រើប្រាស់គ្រឿងញៀនរួចហើយ វា​បានដើរកាត់មុខ​បន្ទប់ជួល​ ដែលនៅចម្ងាយ៤០ម៉ែត្រពីបន្ទប់វា ក៏បានឃើញក្មេង​ ប្រុស​ស្រី​ ២នាក់ កំពុង​លេងនៅមុខផ្ទះ ដោយគ្មាន មនុស្ស​ចាស់​នៅ​ក្បែរ​ វា​ក៏​បានអូសដៃក្មេងស្រីចូលទៅក្នុងផ្ទះរបស់ក្មេងទាំងពីរ ដោយនិយាយថាមីអូនទៅជាមួយពូ រីឯក្មេងប្រុសនៅខាងក្រៅផ្ទះដដែល។ ហើយក៏ច្រានក្មេងស្រីទៅលើកន្ទេល ដៃឆ្វេងរបស់វា ចាប់កដៃទាំងពីររបស់ក្មេងស្រី ឯដៃស្ដាំទាញស្រាតខោក្មេងស្រី និងលូកលេងប្រដាប់ភេទក្មេងស្រី ដោយយកម្រាមដៃកណ្ដាលរុកចូលជ្រៅ ខ្លាំងៗចំនួន៣ទៅ៤ដង ហើយបន្ទាប់មក​ ក៏ស្រាតខោខ្លួនឯង និងបានយកប្រដាប់ភេទរបស់វា​ រំលោភ​ផ្លូវ​ភេទ​ក្មេងស្រីនោះតែម្តង​ ដោយ​យក​ដៃ​ខ្ទប់មាត់​ ខ្ទប់​ច្រមុះ​ថែម​ទៀត​ ពេល​នោះ​ក្មេងស្រីបស្រែកយំ​ ខ្សាវៗ​ ដោយ​ការ​ថប់​ដង្ហើម​ ភ្លាមនោះក្មេងប្រុសជាប្អូន បាន​ឃើញ​គេ​ធ្វើ​បាប​បង​របស់​វា​ ក្មេង​នោះ​ បានស្រែកយំខ្លាំងយ៉ាង។
ឈ្មោះ​មៀង​ វិចិត្រ​ បាន​សារភាព​ថា​៖ ពេល​ដែល​ក្មេង​ប្រុស​យំ​ស្រែក​ខ្លាំង​ៗ​ វាក៏ក្រោកឡើង ស្ទុះទៅទះកំផ្លៀង​៦ដៃខ្លាំងៗ និងទាត់១ជើងត្រូវកញ្ចឹងក បណ្ដាលឲ្យក្មេងប្រុសនោះបោកក្បាលនឹងជញ្ជាំងដោយមាន ឈាមប្រឡាក់ជាប់ ជញ្ជាំងផ្ទះ។ បន្ទាប់មក​វា​បាន​រត់ផ្លោះរបងចេញមកក្រៅ ហើយ​បានជួបប្រពន្ធរបស់វានៅតាមផ្លូវ​ វេលាម៉ោងប្រហែល១៤​ (ជិតស្ពាន) ដែលមានចំងាយប្រហែល៦០ម៉ែត្រពីកន្លែងកើតហេតុ និងបានបបួលប្រពន្ធទៅស្រុកផ្ទះខាងប្ដី។ ៤០នាទីក្រោយវាក៏បានហៅម៉ូតូរ៉ឺម៉កកង់បី ជិះមកបេនឡាន​ មហោស្រពដោយ​ឲ្យ​ថ្លៃឈ្នួល​៣០,០០០រៀល ។ វេលាម៉ោង១៥និង៣០នាទី​ ក៏ឡើង ជិះរថយន្ដឈ្នួល​ម៉ាកហាយឡែនឌឺទៅភ្នំពេញក្នុងតម្លៃ៤០.០០០រៀលក្នុង១នាក់ ម៉ោងប្រមាណ២​៣​យប់​ ក៏ទៅដល់ភ្នំពេញ ហើយក៏បន្ដជិះ រថយន្ដឈ្នួលម៉ាកសាន់យុង ទៅកាន់ខេត្ដព្រៃវែង​ ក្នុង​តម្លៃ២៥,​០០០រៀលក្នុង១នាក់ បានទៅដល់ផ្ទះ​ នៅ​ភូមិគ្រឿល ឃុំព្រៃរំដេង ស្រុកមេសាង ខេត្ដព្រៃវែង ស្នាក់នៅទីនោះរហូតដល់ថ្ងៃទី០២/០៦/២០១៩ វាត្រូវបានសមត្ថកិច្ចទៅឡោមព័ទ្ធ និងចាប់ខ្លន តែម្ដង៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here