ប៊ុត សីហា នឹងធ្វើខួបរំលឹកអនុស្សារីយ៍ដែលបណ្តាលអោយខ្លួនគេស្គាល់នាងដំបូង គឺធ្វើនៅថ្ងៃទី…

0
139

ប៊ុត សីហា នឹងធ្វើខួបរំលឹកអនុស្សារីយ៍ដែលបណ្តាលអោយខ្លួនគេស្គាល់នាងដំបូង គឺធ្វើនៅថ្ងៃទី…

ប្រិយមិត្តមួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោក ប៊ុត សីហា ដែលជាម្ចាស់ពានរង្វាន់ក្នុងកម្មវិធីប្រលងចម្រៀង ល្បីលំដាប់ថ្នាក់ពិភពលោក The Voice Cambodia។

មកទល់ពេលនេះ តារាចម្រៀងរូបនេះ នៅតែទទួលបានការគាំទ្រដដែលពីសំណាក់មហាជនទូទៅ ព្រោះបទចម្រៀងភាគច្រើនដែលលោកច្រៀងសុទ្ធតែពីរោះៗ ធ្វើឲ្យជាប់ចិត្តអ្នកស្តាប់មិនតិចអ្នកទេ។
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ មហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយលោកបានបង្ហោះរូប១សន្លឹក ដែលថតជាមួយនារីដីស្រស់ស្អាតម្នាក់ ព្រមទាំងបញ្ជាក់សារមួយថា៖“ស្រលាញ់គ្នាយូរហើយ….. ពួកយើងខ្ញុំ & គ្រោងធ្វើ anniversary សំរាប់រំលឹកថ្ងៃដែលពួកខ្ញុំ

ទាំងពីរអ្នកបានចាប់ផ្តើមស្គាល់គ្នា ហើយស្រលាញ់គ្នារហូតមកដល់ពេលនេះ.. ហើយមួយទៀតនោះ គឺខ្ញុំ.. ខ្លួនខ្ញុំនេះផ្ទាល់ ក៏មិនដែលមាន កម្មវិធីរបស់ខ្លួនឯង អីម្តងសោះ ចឹងសូម មិត្តភ័ក្ត បងប្អូន ដែលស្គាល់ ខ្ញុំទាំងអស់ សូមជួយ មកចូលរួម កម្មវិធី ខ្ញុំបាទ នៅថ្ងៃទី 21.06.19 ទាំងអស់គ្នា ហើយសូមអធ្យាស្រ័យ ( ពីព្រោះខ្ញុំបាទខ្លាចភ្លេចភ្លាំង ហើយហៅមិត្តភ័ក្ត ទាំងអស់មិនបានគ្រប់គ្នា ) ចំពោះមិត្តភ័ក្រ្តដែលស្គាល់ខ្ញុំ ឬក៏អ្នកដែលមិនស្គាល់ចង់ចូលរួមក្នុង កម្មវិធីរបស់ខ្ញុំបាទសូម cmm & Inbox ទម្លាក់ឈ្មោះដើម្បី អោយខ្ញុំទាំងពីរអ្នក ធ្វើធៀបជូន មិត្តភ័ក្ត បងប្អូនឲបានគ្រប់គ្នា …… សូមអរគុណ”៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here