គ្រាន់តែឃើញសមត្ថកិច្ចភ្លាម នាំគ្នាជិះម៉ូតូរត់ ស្ទាក់ចាប់បានម្នាក់

0
158

គ្រាន់តែឃើញសមត្ថកិច្ចភ្លាម នាំគ្នាជិះម៉ូតូរត់ ស្ទាក់ចាប់បានម្នាក់យុវជនពីរនាក់ជាជនសង្ស័យជិះម៉ូតូសង់ឌ្រីមអត់មានស្លាកលេខ ត្រូវបានកងកម្លាំងនគរបាលស្ទាក់ចាប់ជាប់ម្នាក់ រីឯម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកភឿនមិត្តជាប់ខ្នោះតែម្នាក់ឯង។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ខណៈពេលដែលសមត្ថកិច្ចកំពុងដើរល្បាតស្រាប់តែយុវជនខាងលើគ្រាន់តែឃើញសមត្ថកិច្ចភ្លាមនាំគ្នាជិះម៉ូតូរត់គេច ដោយសង្ស័យសមត្ថកិច្ចក៏ដេញតាមពីក្រោយទើបឈានដល់ឃាត់បានជនសង្ស័យម្នាក់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១:០០នាទីថ្ងៃត្រង់ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ ដេញចាប់បាននៅចំណុចភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យថាខ្លួនធ្លាប់ប្រើប្រាស់គ្រឿងញៀន៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here