អ្នកណាថាអូនម៉ាប់ មិនចេះស្វីត មិនគួរអោយស្រលាញ់ នេះនែ!

0
118

អ្នកណាថាអូនម៉ាប់ មិនចេះស្វីត មិនគួរអោយស្រលាញ់ នេះនែ!

បុរស​ភាគច្រើន​តែង​គិត និង ប្រាថ្នា​ចង់បាន​នារី​ជាទី​ស្រឡាញ់​របស់ខ្លួន​ជា​នារី​ស្រស់ស្អាត និង ពិសេស​នោះ​គឺ​រាង​ស្លី​ម​អក្សរ S ដោយបាន​មើលរំលង​ចំពោះ​នារី មាន​រាង​ម៉ាប់ៗ​ចោល គិតថា​បណ្តើរ​ទៅណា​ក៏​ចូល​ចំណោម​គេ​មិន​ចុះ ពោលគឺ​គ្មានទេ​នារី​ម៉ាប់​ក្នុង​ក្រសែភ្នែក ប៉ុន្តែ​អ្នក​អាច​នឹង​គិត​ខុស​ក៏​ថា​បាន ព្រោះ​នារី​ម៉ាប់​ខ្លះ ម៉ាប់​តែ​រាង​ប៉ុណ្ណោះ ប៉ុន្តែ​ចិត្តគំនិត និង ក្តី​ស្រឡាញ់​អាចមាន​ជ្រាលជ្រៅ​ខ្លាំង​រហូត​អ្នក​ស្មាន​មិន​ដល់ ។

​ពិត​ហើយ បើសិន​បាន​ជួប​នារី​ណា​ដែល​ត្រូវចិត្ត​ហើយ សុំ​កុំ​គិតថា​នារី​រូបនោះ​មាន​រាង​ស្អាត និង មិន​ស្អាត (​ម៉ាប់ៗ​) ច្រើនពេក​អី តែ​សូមឱ្យ​គិត​ទៅលើ​អត្តចរិត និង ក្តី​ស្រឡាញ់​ដែល​គេ​មាន​សម្រាប់​យើង​វិញ​ទើប​ល្អ ជួនកាល​នាង​ម៉ាប់ៗ គឺ​ម៉ាប់​តែ​រូបរាង​ប៉ុណ្ណោះ ប៉ុន្តែ​នាង​ចេះ​សព្វគ្រប់ នាង​ចេះ​មើលថែ​កែតម្រូវ នាង​ចេះ​ជួយផ្តល់​គំនិតល្អៗ ចេះ​ជួយ​រំលែក​ក្តី​លំបាក នាង​ចេះ​ថ្នាក់ថ្នម នាង​ចេះ​ផ្អែមល្ហែម​គ្មាន​ទាស់ ពិសេស​នោះ​គឺ​ផ្តល់​ក្តី​ស្រឡាញ់​ពិត​មិន​ប្រែ​ដល់​យើង ច្រើនជាង​ការរំពឹងទុក​របស់​យើង​ទៅទៀត ។​

​ដូច្នេះ ទោះបី​ម៉ាប់​ក៏ដោយ ប៉ុន្តែ​បើ​នាង​មាន​សេចក្តីស្រឡាញ់​ពិត និង ស្មោះស្ម័គ្រ​នោះ គួរ​កុំ​រំលង​នាង​អី ។ ចំពោះ​ខ្ញុំ រូបរាង​គឺ​មិន​សំខាន់​ពេក​នោះទេ ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ​គឺ​ទឹកចិត្ត រួមទាំង​ក្តី​ស្រឡាញ់​ពិត​ដែល​នាង​បានផ្តល់​មកឱ្យ​ខ្ញុំ​នេះឯង គឺ​គ្រប់គ្រាន់​បំផុត ។ ​សាកគិតមើល៍ ទោះបី​នាង​មាន​រូបរាង​ម៉ាប់ៗ មិន​បានន័យថា នាង​គ្មាន​ក្តី​ស្រឡាញ់​ពិត​មួយ​ផ្តល់ឱ្យ​យើង​ឯណា តាមពិតទៅ​ពេលខ្លះ នារី​ដែលមាន​រូបរាង​ម៉ាប់ៗ អាច​នឹងមាន​ក្តី​ស្រឡាញ់​ដ៏​ស្មោះស្ម័គ្រ​មួយ ឱ្យ​យើង​បាន​ច្រើនជាង​នារី​ដែលមាន​រាង​ស្លី​ម​ស្អាត​ទៅទៀត (​មិន​និយាយ​ទាំងអស់​នោះទេ​) ។ ទឹកចិត្ត និង ក្តី​ស្រឡាញ់​គឺ​ធំធេង​បំផុត ព្រោះ​វា​ជា​ផ្លូវដែល​ផ្តល់ឱ្យ​យើង​ទាំងពីរ​ដើរ​រហូតដល់​ចាស់​ព្រឹ​ត្ត​ចាស់​ព្រេង ។​

​រីករាយ​នឹង​អ្វីដែល​យើង​បាន​ជួប និង មាន​គឺ​ល្អ​បំផុត​សម្រាប់​ជិវិត​នេះ ។ បើជា​គូព្រេង ជួប​ហើយក៏​ស្រឡាញ់​នាង ហើយ​ដឹក​ដៃ​គ្នា ថែទាំ​គ្នា ស្រឡាញ់​គ្នាច្រើនៗ ទើប​ជីវិត​មាន​សុភមង្គល ។ ទោះ​អូន​ម៉ាប់ ក៏​បង​នៅតែ​ត្រូវការ​អូន ព្រោះ​បង​រំភើប​នឹង​ក្តី​ស្រឡាញ់​របស់​អូន​មាន​ឱ្យ​បង ៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here