មិនទាន់ប្រើប្រាកដជាមិនដឹងថាវាល្អយ៉ាងណាជាមួយនឹងស្មាតហ្វូនឈានមុខគេ ViVo V15pro

0
122

មិនទាន់ប្រើប្រាកដជាមិនដឹងថាវាល្អយ៉ាងណាជាមួយនឹងស្មាតហ្វូនឈានមុខគេ ViVo V15pro

កាមេរ៉ាមុខនាំមុខរបស់ឧស្សាហកម្ម V15Pro មានទំហំ 32MP ថតរូបសែលហ្វីជាមួយនឹងភាពជឿជាក់ និងរូបភាពច្បាស់ល្អឥតខ្ចោះ។ អ្នកក៏ទទួលបានលក្ខណៈពិសេសដ៏ស្រស់ស្អាតគួរឱ្យចាប់អារម្មណ៍ដែលវាធ្វើឱ្យមុខរបស់អ្នកមើលទៅស្រាល និងស្បែករលោង ជាពិសេសទៀតនោះវាអាចបន្ថែមការពារទប់ស្កាត់នៃផលប៉ះពាល់ពន្លឺភ្លើងចាំងខ្លាំងបាន ។ ហេតុអ្វីបានកន្លងមកអ្នកចំនាយពេលEdit រូប? តែពេលនេះ Vivo V15pro អាចជួយបានដោយគ្មានតែចុចSelfies នោះរូបអ្នកនឹងល្អឥតខ្ចោះជាទីពេញចិត្តអ្នក។

ស្មាតហ្វូន vivo V15 Pro នឹងមានអេក្រង់ប្រភេទ Super AMOLED display6.39 inches ជាមួយនឹងកម្រិតភាពច្បាស់ Full HD+ ដោយមានអេក្រង់ពេញគែមតែម្តង គឺគ្មាន Notch នោះទេ ហើយអេក្រង់នេះ ត្រូវបានគេដឹងថាមានឈ្មោះ “Ultra FullView Display”។ នៅក្នុងបញ្ជីរបស់ Geekbench ក៏បានទម្លាយព័ត៌មានអំពីស្មាតហ្វូននេះផងដែរ។ ស្មាតហ្វូន vivo V15 Pro នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 675។ នេះគឺជាស្មាតហ្វូនដំបូងបំផុតដែលបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌា ជាមួយនឹងបន្ទះឈីប SD675 SoC។ បន្ទះឈីបនេះ នឹងប្រើប្រាស់ជាមួយនឹងរ៉េមទំហំ 6GB។ ស្មាតហ្វូននេះ មានម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB។ ដូចគ្នាទៅនឹងជំនាន់មុននេះដែរ គឺស្មាតហ្វូន vivo V11 Pro វានឹងមានរន្ធសម្រាប់ដោត  microSD card។

ស្មាតហ្វូន vivo V15 Pro តម្លៃលក់នៅលើទីផ្សារគឺ $449 ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អាជីវករអ្នកលក់ប្រភេទស្មាតហ្វូននេះបានអះអាងថា ស្មាតហ្វូន V15 នេះ ប្រហែលជាមានតម្លៃខ្ពស់ជាងនេះគឺដល់ទៅ $460 ឯណោះ។  អ្នកដែលស្រលាញ់ និងចូលចិត្តសូមកុំអោយឳកាសនេះកន្លងផុតទៅ សូមប្រញាប់រួសរាន់ទិញទាន់តម្លៃនេះមិនទាន់ឡើងខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here