បងក៏ជា អ្នកក្រដូចប្អូនដែរ ប៉ុន្ដែចិត្តបងមិនក្រទេ?បងមិនចង់បានលុយសំណងរបស់ប្អូនទេ ប៉ុន្តែ…

0
145

បងក៏ជា អ្នកក្រដូចប្អូនដែរ ប៉ុន្ដែចិត្តបងមិនក្រទេ?បងមិនចង់បានលុយសំណងរបស់ប្អូនទេ ប៉ុន្តែ…

យោងតាមគណនីFacebook ឈ្មោះ ស្អែក ស្លាប់ បានបង្ហោះ អំពីករណីគ្រោះថ្នាក់ចរាចរណ៍ មួយរវាងម៉ូតូសណ្តោងរ៉ឺម៉ក់ មួយគ្រឿង បើកបរដោយយុវជនវ័យក្មេងម្នាក់ មានវ័យប្រមាណ២០ឆ្នាំ បានជិះទៅបុករថយន្តម៉ាក Luxus LX330 បណ្តាលឲ្យកំពិតទ្វារ និងរលាត់ថ្នាំ។

ប៉ុន្តែអ្វីដែលកំពុងធ្វើឲ្យមហាជនកោតសរសើរនោះ ម្ចាស់រថយន្តមិនបានឲ្យយុវជនខាងលើចេញសំណងអ្វីនោះទេ ថែមទាំងបានលើកឡើង យ៉ាងចាក់ដោតថា មិនចង់បានលុយសំណងរបស់ប្អូនទេ ប៉ុន្តែបងចង់បាន ការទទួលខុសត្រូវ ក្នុងការបេីកបររបស់ប្អូនទៅ ថ្ងៃមុខទៀត , ការគ្រោះថ្នាក់នេះ មិនប៉ះពាល់អាយុជីវិតគ្មានរបួសដល់នរណាធ្ងន់ធ្ងរនោះទេ គ្រាន់តែខូចឡាន ប្អូនដឹងហើយ ទម្រាំបានទូរស័ព្ទល្អ ម៉ូតូល្អ ឡាន មិនងាយទេ ប្រហែលជាតស៊ូណាស់ មិនថាប្អូនឬខ្ញុំទេ នូវពេលនរណាម្នាក់ មកបំផ្លាញ ឬធ្វើឲ្យខូចខាតរបស់ដែលយេីងស្រលាញ់ ប្រាកដជាអន់ចិត្ត ខឹងជាខ្លាំង និងទាមទារសំណង ជាក់ស្ដែងពេលនេះបេី ប្អូនសងជាលុយដល់បងមែន ប៉ុន្តែឡានបងមិនអាចដូចដេីមទេ ពេលវេលាក៏ខាតទៀត ទូរសព្ទបេីធ្លាក់បែកហេីយ ប្រាកដជាធ្លាក់ក្តីស្រលាញ់ បេីប្អូនយល់អារម្មណ៍មួយនេះហេីយ សូមកុំឲ្យកេីតឡេីងទៀត។

២ចំណុច ប្អូនត្រូវចាំ ១-គ្រោះថ្នាក់ វាកេីតងាយណាស់ គ្រាន់តែយើងភ្លឹកឬភ្លេចស្មារតីតែពីរវិនាទី បីវិនាទី បួនវិនាទី ៥វិនាទីអាច ធ្វើឲ្យយើងគ្រោះថ្នាក់ឬស្លាប់បាន។២-អ្នកមានឡានទាំងអស់ចិត្តមិនដូចគ្នាទេ ប្រយ័ត្នគេទារសំណង លេីសពីប្រាក់ខែរបស់ប្អូន (បងក៏ជា អ្នកក្រដូចប្អូនដែរ ប៉ុន្ដែចិត្តបងមិនក្រទេ) ៕ សារមួយនេះបានធ្វើឲ្យមហាជនមានការShare ចែករំលែកតៗគ្នាយ៉ាងច្រើនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here