បុរសអាយុ៦៨ឆ្នាំចាប់រំលោភក្មេងស្រីអាយុ៧បានសម្រេចជាច្រើនលើកត្រូវបានចាប់ខ្លួន

0
142

បុរសអាយុ៦៨ឆ្នាំចាប់រំលោភក្មេងស្រីអាយុ៧បានសម្រេចជាច្រើនលើក ត្រូវបានចាប់ខ្លួន

នគរបាលស្រុកស្នួល៖ បុរសវ័យចំណាស់ល្មោភកាមម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ករណីចាប់រំលោភក្មេងស្រីអាយុ៧ឆ្នាំបានសម្រេចជាច្រើនលើក។ ការចាប់ខ្លួននេះធ្វើឡើងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ នៅផ្ទះជនល្មើសខាងលើ។

តាចាស់ល្មោភកាមវ័យ៦៨ឆ្នាំម្នាក់នេះមាន ឈ្មោះញឹប ជឿន រស់នៅភូមិវត្ត ឃុំស្វាជ្រះ ស្រុកស្នួល ត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ ដែលជននេះបានធ្វើសកម្មភាពចាប់រំលោភទៅលើក្មេងស្រីអាយុ៧ឆ្នាំម្នាក់ ដែលរស់នៅផ្ទះក្បែរខាងគ្នារហូតសម្រេចជាច្រើនដង។ នាយប៉ុស្តិ៍នរដ្ឋបាលស្វាយជ្រៈ លោកអនុសេនីយ៍ឯក ជា ជាន បានថ្លែងឲ្យដឹងថា នគរបាលធ្វើការស៊ើបអង្កេតបានរយះពេលមួយថ្ងៃទើបឈានដល់ការចាប់ខ្លួន ក្រោយពីទទួលពាក្យបណ្តឹងផ្ទាល់មាត់ពីក្រុមគ្រួសាររបសក្មេង ក៏ដូចជាលោកមេភូមិ ក្រោយការពីមានការសង្ស័យពីសកម្មភាពជននេះទៅលើក្មេងស្រីរងគ្រោះ។ ក្មេងស្រីរងគ្រោះជាកូនស្រីទី២ ក្នុងចំណោមបងប្អូន៣នាក់ ស្រី២នាក់។
ក្មេងស្រីរងគ្រោះត្រូវបាននាំកសម្រាកព្យាបាលនៅនិងមន្ទីរពេទ្យខេត្។

បច្ចុប្បន្ននេះជនសង្ស័យត្រូវបាននគរបាលជំនាញកំពុងតែកសាងសំណុំរឿងដើម្បីបន្តនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here