មួយទៀតហើយ! រថយន្តដឹកទំនិញបើកលឿនពេករេចង្កូតក្រឡាប់ខ្លួនឯង

0
80

មួយទៀតហើយ! រថយន្តដឹកទំនិញបើកលឿនពេករេចង្កូតក្រឡាប់ខ្លួនឯង

ស្រុកព្រៃនប់-រថយន្តដឹកទំនិញមួយគ្រឿង បុកដើមឈើសងខាងផ្លូវរួចក្រឡាប់ដោយខ្លួនឯង វេលាម៉ោងជាង៩ថ្ងៃទី ១១.០៦.២០១៩ លើផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ១៦១.១៦២ មានករណីគ្រោះក្នុងភូមិសាស្ត្រភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សមត្ថកិច្ចកងរាជអាវុធហត្ថអោយដឹងថា រថយន្តនេះម៉ាកហុីណូ ពណ៌សរ ពាក់ផ្លាកលេខព្រះសីហនុ3A-20 21 បើកបរដោយឈ្មោះរិន ថា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរបើកបរ មានទីលំនៅ ភូមិអង់ខ្វៀន ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល បើកបរក្នុងទិសដៅខេត្តព្រះសីហនុទៅភ្នំពេញ មកដល់ចំណុចខាងលើរថយន្តមានល្បឿនលឿនបានរេចង្កូតទៅបុកដើមព្រីងហើយធ្លាក់ទៅខាងឆ្វេងដៃ បណ្តាយអោយអ្នកបើកបរ រងរបួស ប៉ុន្តែមិនប៉ះពាល់ដល់អាយុជីវិតទេ៕(រូបភាពនិងដំណឹងពីអ.ហ)

LEAVE A REPLY

Please enter your comment!
Please enter your name here