កូនស្រីជនរងគ្រោះបានរៀបចំធ្វើបុណ្យសពម្តាយដោយក្រៀមក្រំបំផុតក្រោយឃាតករជាមិត្តសម្លាប់យ៉ាងសាហាវ(មានវីដេអូ)

0
242

កូនស្រីជនរងគ្រោះបានរៀបចំធ្វើបុណ្យសពម្តាយដោយក្រៀមក្រំបំផុតក្រោយឃាតករជាមិត្តសម្លាប់យ៉ាងសាហាវ(មានវីដេអូ)

សពស្ត្រីរងគ្រោះឈ្មោះ​ គឹម​ យ៉ានាង​ អាយុ៣៩ឆ្នាំ​ ជាជាងអ៊ុតសក់នៅផ្សារចាស់​ ដែលត្រូវស្ត្រីជាឃាតករដៃឆៅឈ្មោះ​ ស៊ិន​ សុផល​ អាយុ៣៥ឆ្នាំ​ សម្លាប់កាត់ដៃជេីងជាកំណាត់ៗ​ រួចយកទៅបោះចោលនៅសួ​នមាត់ទន្លេ​ ខណះពេលនេះក្រុមគ្រួសារសាច់ញាតិបានរៀបចំធ្វើពិធីបុណ្យតាមប្រពៃណី ។ ពេលនេះ​ផងដែរ សពត្រូវបានតម្កល់ធ្វេីបុណ្យនៅវត្តពោធិ៍​ ស្ថិតក្នុងសង្កាត់ត្រពាំងក្រសាំង​ ខណ្ឌពោធិ៍សែនជ័យ​ នាថ្ងៃទី ១២ មិថុនា ឆ្នាំ២០១៩។

គួរំលឹកផងដែរថា នាថ្ងៃទី ០៩ មិថុនា ឆ្នាំ២០១៩ មានករណីភ្ញាក់ផ្អើលមួយដែលប្រជាពលរដ្ឋប្រទះឃើញ កំណាត់ដៃ និង ជើងរបស់មនុស្សនៅច្រាំងទន្លេ ដោយមិនដឹងថាជាសពរបស់អ្នកណា ផ្អើលដល់សមត្ថកិច្ចជំនាញចុះមកធ្វើការត្រួតពិនិត្យ កាលពីវេលាម៉ោង ១០និង៤០នាទីព្រឹក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ ក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទើបដឹងថា ករណីនេះ ពាក់ព័ន្ធក្មេងស្រីម្នាក់ ដើររកម្តាយទាំងយប់ពេញក្រុងភ្នំពេញ។

បច្ចុប្បន្នជនល្មើសជាឃាតករត្រូវសមត្ថកិច្ចចាប់ខ្លួន និងកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនខ្លួនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here