សម្តេច ស ខេង គិតនឹងប្រើវិធានការក្តៅចំពោះក្លឹបកំសាន្តនៅក្រុងព្រះសីហនុដូចការបង្រ្កាបក្លឹបធំៗនៅភ្នំពេញដែរ

0
792

សម្តេច ស ខេង គិតនឹងប្រើវិធានការក្តៅចំពោះក្លឹបកំសាន្តនៅក្រុងព្រះសីហនុដូចការបង្រ្កាបក្លឹបធំៗនៅភ្នំពេញដែរ

​ភ្នំពេញ ៖ ​ថ្លែងនៅក្នុងពិធី​ប្រកាស​ចូល​កាន់​តំណែង​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​អាណត្តិ​ទី​៣ នា​ព្រឹក​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៩ សម្តេច ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​លើក​ឡើង​ថា សម្តេច​នឹង​យក​វិធានការ​ក្តៅ​ដូច​នៅ​ក្រុងភ្នំពេញ​ចំពោះ​ក្លិប​កម្សាន្ត​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ទៅ​បង្ក្រាប​នៅ​ទី​ក្រុងព្រះសីហនុ ។

គួររំលឹកផងដែរថា ថ្មីៗនេះមានករណីចុះបង្រ្កាបក្លឹបកំសាន្តធំៗនៅក្នុងរាជធានីភ្នំពេញពាក់ព័ន្ធនឹងករណីគ្រឿងញៀន ដែលលោកកំពុងតែគិតក្នុងការយកវិធានការក្តៅទាំងនេះទៅអនុវត្តនៅក្រុងព្រះសីហនុដែរ​។ ទោះជាយ៉ាងក៏ដោយក៏ការសម្រេចចិត្តនឹងត្រូវបានធ្វើឡើងក្នុងពេលឆាប់ៗនេះដើម្បីទប់ស្កាត់នៃជំងឺសង្គមមួយនេះរីកដុះដាលកាន់ខ្លាំងឡើងៗ ខណៈពេលដែលកម្ពុជាកំពុងតែស្ថិតនៅក្នុងបញ្ជីពណ៌ប្រផេះ ពាក់ព័ន្ធករណីគ្រឿងញៀន និងការលាងលុយកខ្វក់។ ។ សម្តេច​ក៏​បាន​លើក​ឡើង​ទៀតថា កម្លាំងសមត្ថកិច្ចដែលឈរជើងយាមអោយក្លឹបកំសាន្តត្រូវមានទោសតាមច្បាប់ ប្រសិនបើរកឃើញថាក្លឹបកំសាន្តនោះប្រើប្រាស់គ្រឿងញៀនដែលជាបញ្ហាខុសនឹងច្បាប់ជាធរមាន៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here