អីលូវនេះ អ្នកមានឯកសារខុសឈ្មោះ ខុសខែឆ្នាំកំណើតមិនពិបាកទេ គ្រាន់តែ…

0
345

អីលូវនេះ អ្នកមានឯកសារខុសឈ្មោះ ខុសខែឆ្នាំកំណើតមិនពិបាកទេ គ្រាន់តែ…

ភ្នំពេញ​៖ មាន​ប្រជាពលរដ្ឋ​មិន​តិច​ឡើយ​តែង​ជួប​ប្រទះ​បញ្ហា​ចំពោះ​ឯកសារ​សំខាន់​ៗ​ក្នុង​ជីវិត ដូច​ជា អ្នកខ្លះ​ខុស ឈ្មោះ​ក្នុង​សំបុត្រ​កំណើត ហើយ​ចង់​ដឹង​ថា​ប្រសិនបើ​ចង់​កែតម្រូវ​ត្រូវធ្វើ​យ៉ាងណា​ខ្លះ? តទៅ​នេះ​ជា​ការ​ចែករំលែក​បទ​ពិសោធន៍​ពី​ពលរដ្ឋ​ម្នាក់​ទើបតែ​ទៅ​កែតម្រូវ​ឈ្មោះ​ក្នុង​សំបុត្រ​កំណើត​កាលពី​ថ្ងៃ​ទី ១១ ខែមិថុនា ឆ្នាំ ២០១៩ នៅ​ឯ​តុលាការខេត្ត​ត្បូងឃ្មុំ ។

លោក​ឱ្យ​ដឹង​ថា ករណី​ខុស​ឈ្មោះ​ក្នុង​សំបុត្រ​កំណើត បុគ្គល​ដែល​ជា​អ្នក​ចង់​កែតម្រូវ ត្រូវ​ទៅ​កាន់​តុលាការខេត្ត​របស់​ខ្លួន​ដែល​ភ្ជាប់​ទៅ​ជាមួយ​សំបុត្រ​បញ្ជាក់​កំណើត​ដែល​ខុស​ឈ្មោះ​នោះ ព្រមទាំង​ឯកសារយោង​មួយ​ចំនួន​ដែល​មានឈ្មោះ​ត្រឹមត្រូវ ដូច​ជា ៖
១. អត្ត​សញ្ញាប័ណ្ណ​សញ្ជាតិ​ខ្មែរ
២. វិញ្ញាបនបត្រ​បណ្ដោះអាសន្ន​បឋម​ភូមិ
៣. វិញ្ញាបនបត្រ​បណ្ដោះអាសន្ន​ទុតិយភូមិ
៤. សញ្ញាបត្រ​បរិញ្ញាបត្រ
៥. វិញ្ញាបនបត្រ ឬ ប័ណ្ណសរសើរ​ផ្សេង​ៗ​ដែល​ទទួល​បាន​កន្លង​មក ។

សូម​បញ្ជាក់​ថា ឯកសារយោង​នេះ គឺ​មិន​ដូច​គ្នា​ឡើយ អ្នកខ្លះ​មាន​ត្រឹម​បាក់​ឌុ​ប ឬ ឌី​ប្លូ​ម ឬ អ្នកខ្លះ​ទៀត មាន​តែ​លិខិតបញ្ជាក់​ផ្សេង​ៗ តែ​ហោច​ណាស់​ត្រូវ​ភ្ជាប់​ទៅ ជាមួយ​យ៉ាង​ហោច​ណាស់ ឱ្យ​បាន​ពីរ​ទៅ​បី សន្លឹក​ក្រៅពី​អត្តសញ្ញាណប័ណ្ណ ទើប​មន្ត្រី​ព្រម​ជឿជាក់ និង​ធ្វើការ​កែតម្រូវ​ជូន ។ ក្រោយ​ភ្ជាប់​ឯកសារយោង​គ្រប់គ្រាន់​ដែល​បញ្ជាក់​ថា យើង​ពិតជា​ឈ្មោះ​បែប​នេះ​មែន នោះ​មន្ត្រី ឬ បុគ្គលិក​បណ្ដែត​ក្នុង​តុលាការខេត្ត ឬ ក្រុង នឹង​ឱ្យ​ពាក្យ​បំពេញ​សុំ​កែតម្រូវ បន្ទាប់​ពី​បំពេញ និង ផ្ដិត​មេដៃ​ហើយ បងប្អូន​ត្រូវ​បង់ថ្លៃ​ពន្ធ​ត្រឹមតែ ៥ ០០០ រៀល​ប៉ុនណោះ​ជា​ការ​ស្រេច ។ ក្រោយ​បំពេញ​ពាក្យ​ស្នើរ​សុំ​កែតម្រូវ​បាន ១ ទៅ ២ ស​ប្ដា​ហ៍ ទើប​ក្រុមការងារ​ទាក់ទង​ដើម្បី​ទៅ​ទទួល​តាម​រយៈ​លេខ ទូរ​សព្ទ​ដែល​ដាក់ ក្នុង​ពាក្យ​ស្នើរ​សុំ​នោះ ។

កន្លង​មក​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​នៃ​ក្រសួងមហាផ្ទៃ​ក៏​បានឱ្យ​ដឹង​ដែរ​ថា ប្រសិនបើ​បងប្អូន​ចង់​កែតម្រូវ​ទិន្នន័យ​អត្តសញ្ញាណ អាច​អញ្ជើញ​ទៅ​កាន់​ទីតាំង​មួយ​ចំនួន​ដូច​ជា ៖
១.​នាយកដ្ឋាន​អត្រានុកូលដ្ឋាន នៃ អគ្គនាយកដ្ឋាន អត្តសញ្ញាណ​កម្ម នៃ​ក្រសួងមហាផ្ទៃ ដែល​មាន អា​ស័​យ​ដ្ឋា​ន​នៅ​ផ្លូវជាតិ​លេខ​១ សង្កាត់ និរោធ ខណ្ឌ ច្បារ​អំពៅ រាជធានី​ភ្នំពេញ (​ទល់មុខ​បុរី ប៉េង​ហួត បឹង ស្នោរ​) ។
២.​សាលាក្រុង ស្រុក ខណ្ឌ នៃ​ទីតាំង​ដែល​បញ្ជី អត្រានុកូលដ្ឋាន​របស់​សាមីខ្លួន​បាន​នឹង​កំពុង​រក្សា​ទុក​៕

ប្រភព៖ អធិការដ្ឋាននគរបាលស្រុកមេមត់

LEAVE A REPLY

Please enter your comment!
Please enter your name here