អបអរសាទរ! ស្ពានអាកាសថ្មើរជើងរង្វង់មូលនាងគង់ហីង នឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី…

0
100

អបអរសាទរ! ស្ពានអាកាសថ្មើរជើងរង្វង់មូលនាងគង់ហីង នឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី…

ភ្នំពេញ៖ បច្ចុប្បន្នកម្ពុជាកំពុងតែបោះជំហានទៅមុខក្នុងការអភិវឌ្ឍន៍ប្រទេសជាតិគួរអោយកត់សំគាល់ខ្លាំងក្នុងរយះពេលជិតប្រាំឆ្នាំមកនេះ ជាពិសេសគឺហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់ថ្មីៗបានរីករាលដុះដាលពេញក្រុងដែលសមិទ្ធផលទាំងនេះធ្វើអោយមានការងាយស្រួលដល់ពលរដ្ឋក្នុងការធ្វើចរាចរ និងកាត់បន្ថយការកកស្ទះចរាចរជាដើម។

ជាក់ស្តែងយោងតាមគណនីហ្វេសបុក របស់រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហោះរូបភាពជាច្រើនសន្លឹកអំពីស្ពានអាកាសថ្មើរជើងនៅរង្វង់មូលនាងគង់ហីងក្បែរពហុកីឡាដ្ឋានជាតិអូឡាំពិកដែលមានខ្លឹមសារទាំងស្រុងថា៖ ” 🇰🇭អបអរសាទរសមិទ្ធផលថ្មី:ស្ពានអាកាសថ្មើរជើងនាងគង្ហីង នឹងដាក់ឱ្យប្រើប្រាស់ជាសាធារណៈ ចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះហើយ។”

គួររំលឹកផងដែរស្ពានថ្មើរជើងថ្មីនៅទីតាំងនេះត្រូវបានសាងសងរួចរាល់ជិតមួយឆ្នាំហើយ ប៉ុន្តែការកែច្នៃ និងលម្អបន្ថែមនៅសំភារះមួយចំនួនទៀតអោយកាន់តែទំនើប និងសុវត្ថិភាពដល់អ្នកធ្វើដំណើរឆ្លងកាត់ស្ពាននេះ៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here