កំពុងដាក់ឲ្យឆ្កែសុខៗ ស្រាប់តែក្មួយប្រុសយកឈើជ្រុងមកវាយពូពីក្រោយប្រកាច់ស្លាប់ភ្លាមៗ(មានវីដេអូ)

0
349

កំពុងដាក់ឲ្យឆ្កែសុខៗ ស្រាប់តែក្មួយប្រុសយកឈើជ្រុងមកវាយពូពីក្រោយប្រកាច់ស្លាប់ភ្លាមៗ(មានវីដេអូ)

ភ្នំពេញ៖មានករណីឃាតកម្ម មួយទៀតហើយ វាយសម្លាប់ បុរសម្នាក់ ត្រូវជាពូបង្កើត ស្ថិតនៅក្នុងភូមិ អណ្ដូង សង្កាត់ គោករកា ខណ្ឌព្រែកព្នៅ កាលពីវេលាម៉ោង ៣ រសៀលត្រូវនឹងថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០១៩ ។ ករណីឃាតកម្មដ៏រន្ធត់មួយបានកើតឡើង ខណៈពូ កំពុងអង្គុយដាក់បាយឲ្យឆ្កែសុខៗ ស្រាប់តែក្មួយចិត្តសាហាវជិះរទេះរុញយកឈើជ្រុងមកវាយពូបង្កើតខ្លួនឯងពីក្រោយបីឈើជ្រុងបណ្ដាលឲ្យប្រកាច់ស្លាប់មួយរំពេច។

ជនរងគ្រោះឈ្មោះ កែម សាវី ភេទប្រុស អាយុ៤៩ឆ្នាំមុខរបរត់កង់បី ស្នាក់នៅទីតាំងកើតហេតុ។ ចំណែកជនសង្ស័យជាក្មួយឈ្មោះហេង ចាន់សុផល ភេទប្រុស អាយុ២៨ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅផ្ទះកើតហេតុជាប់គ្នា(មានសារធាតុ ញៀនក្នុងខ្លួន)។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះនិងក្មួយដែលជាជនសង្ស័យមិនដឹងថា មានទំនាស់ថ្ងៃណាមួយទេ តែជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀនទៀតផង ហើយជនសង្ស័យសព្វថ្ងៃរស់នៅជាមួយម្ដាយដោយធ្វើបាបម្ដាយ ពេលនោះស្ត្រីជាម្តាយក៏បានទៅនៅក្នុងវត្តបួសធ្វើយាយជី ហើយរាល់ថ្ងៃគាត់តែងតែយកបាយពីវត្តកូន របស់គាត់(ជនសង្ស័យ) ហូបរាល់ថ្ងៃជួលកាលកូនរបស់គាត់ ចាប់ច្របាច់ក៏ចង់សម្លាប់គាត់តែបានបងប្អូនឃើញជួយទាន់។

ប្រភពបន្តទៀតថា បន្ទាប់ពីពូមកពីរត់កង់វិញគាត់បានទិញគុយទាវមកហូបដោយសារូបគាត់ហូបមិនអស់បានយកទៅ ដាក់ឲ្យឆ្កែរបស់គាត់ស៊ី ខណៈកំពុងតែអង្គុយដាក់ដោយ មិនដឹងខ្លួនស្រាប់តែក្មួយចិត្តអប្រិយជិះរទេះមកពីក្រោយព្រមទាំងកាន់ឈើជ្រុងនៅដៃវាយសំពងពីក្រោយបីឈើជ្រុងបណ្ដាលឲ្យប្រកាច់ស្លាប់ភ្លាមៗ។ ជនសង្ស័យក៏មិនបាន រត់ទៅណាដែរដោយសារពិការជើងទាំងសងខាងត្រូវបាន បងប្អូនរងគ្រោះរាយការណ៍ទៅសមត្ថកិច្ចមកចាប់ខ្លួតតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើកោលសល្យវិច្ឆ័យរួចក៏បានបញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយក្មួយវាយពីក្រោយចំនួនបីឈើជ្រុងពិតប្រាកដកមែន រួចប្រគល់សពឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here