ស៊ែរវីដេអូនេះបណ្តើរទឹកភ្នែកស្រក់បណ្តើរ​ ជីដូនអីក៏អាក្រក់ម្ល៉េះយករំបោសវ៉ៃចៅតូចដូចសត្វបែបនេះ(មានវីដេអូ)

0
331

ស៊ែរវីដេអូនេះបណ្តើរទឹកភ្នែកស្រក់បណ្តើរ​ ជីដូនអីក៏អាក្រក់ម្ល៉េះយករំបោសវ៉ៃចៅតូចដូចសត្វបែបនេះ(មានវីដេអូ)

រតនគីរី ៖ មានករណីហឹង្សាលើកុមារមួយបានកើតឡើងលើក្មេងប្រុសតូចម្នាក់ អាយុ១៨ខែ ដែលត្រូវបាន ជីដូនចិត្តឬស្សាប្រើអំពើហឹង្សាវាយដំដូចសត្វពេលកូននេះកំពុងដេកលើអង្រឹងហើយស្រែកយំ។​ ហេតុការណ៍នេះកើតឡើង នៅចំណុចកាដ្ឋានទី៤ ក្នុងក្រុមហ៊ុនហ័ងអាញ់យ៉ាឡាយ ស្ថិតក្នុងភូមិទី៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ កាលពីវេលាម៉ោង ១៩:៣០នាទី ថ្ងែទី១០ ខែមិថុនា ឆ្នាំ២០១៩ ។

តាមប្រភពវីដេអូដែលអ្នកជិតខាងបានផ្តល់បង្ហោះនោះបានឃើញពីសកម្មភាពដ៏ឃោរឃៅបំផុតរបស់ជីដូនរហូតដល់ដឹងលឺសមត្ថកិច្ចមូលដ្ឋានចុះមកមើលដល់កន្លែងកើតហេតុ ហើយធ្វើការឃាត់ខ្លួនជីដូននេះទៅសាកសួរបន្ថែមជុំវិញករណីហឹង្សានេះ។

បច្ចុប្បន្ន ជនសង្ស័យជា ជីដូន ត្រូវបានកងរាជអាវុធហត្ថស្រុកកូនមុំ បញ្ជូនទៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តរតនគីរី ចាត់ការតាម និតិវិធីច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here